ស្ទើរតែមិនគួរអោយជឿ ៖ ក្រុមវេជ្ជបណ្ឌិត បានធ្វើអោយស្រ្តីម្នាក់រស់ឡើងវិញ ខណៈពេល
ដែលមានការវះកាត់ដល់ទៅ ៤២ នាទី បន្ទាប់ពីនាង កាលពី ៤២ នាទីមុន ត្រូវបានអះអាង
អោយដឹងថា បានស្លាប់បាត់បង់ជីវិត នេះបើយោងតាមការដកស្រង់អត្ថបទសារព័ត៌មានពី
គេហទំព័រប្លែកបរទេស ដឹមីរ័រ ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

គួររំឭកផងដែរថា លោកស្រី Vanessa Tanasio ត្រូវបានបញ្ជូន ទៅកាន់មន្ទីរមួយកន្លែង
មានទីតាំងស្ថិតនៅក្នុងក្រុង Melbourne ប្រទេសអូស្រា្តលីជាបន្ទាន់ ខណៈពេលដែលជម្ងឺ
គាំងបេះដូងរបស់លោកស្រី បានរើឡើងជាខ្លាំង ក្រុមជំនួយការវេជ្ជបណ្ឌិតបានព្យាយាម
ជួយសង្គ្រោះលោកស្រីពីការស្លាប់បាត់បង់ជីវិត តែជាអកុសល ពេលទៅដល់មន្ទីរពេទ្យ
Monash Heart Hospita l លោកស្រីត្រូវបានគេអះអាងថា បានស្លាប់បង់ជីវិតបាត់ទៅ
ហើយ ។

ស្រ្តីជាម្តាយកូនពីររូបនេះ ត្រូវបានជួយសង្គ្រោះ ដោយម៉ាស៊ីនប្រកបទៅដោយបច្ចេកវិទ្យា
ខ្ពស់ ពោលគឺ រក្សានូវលំហូរឈាមចូលទៅក្នុងខួរក្បាលលោកស្រី ។ ម៉ាស៊ីនតម្លៃជាង ១
ម៉ឺន ៣ ពាន់ដុល្លារមួយគ្រឿងនោះ មានឈ្មោះថា LUCAS2 គឺជាម៉ាស៊ីនមួយ មានតួនាទី
យ៉ាងសំខាន់ ក្នុងការរក្សាបាន នូវប្រព័ន្ធខួរក្បាល អោយនៅដំណើរការ ខណៈក្រុមវេជ្ជ
បណ្ឌិត កំពុងតែធ្វើការវះកាត់ជួយសង្គ្រោះគាត់ពីជម្ងឹដ៏កាចសាហាវគាំងបេះដូង។

យ៉ាងណាមិញ បន្ទាប់ពីបានដឹងខ្លួន ក្រោយពីការធ្វើការវះកាត់ លោកស្រី Vanessa ត្រូវ
ជាម្តាយកូនពីរនាក់ បានផ្តល់ជាកិច្ចសម្ភាសន៍អោយដឹងថា នាងខ្ញុំពិតជាមានអារម្មណ៍
ថា រំភើបជាខ្លាំង ខណៈពេលដែលបានងើបដឹងខ្លួនសាជាថ្មីម្តងទៀត មកជួបនឹងកូនៗ
របស់នាងខ្ញុំ ។ ក្រុមវេជ្ជបណ្ដិតពិតជាអស្ចារ្យ ហើយអ្វីដែលរឹតតែអស្ចារ្យជាងនេះទៅ
ទៀត គឺ ម៉ាស៊ីនដ៏ទំនើបមួយគ្រឿងនោះ ។

ដោយឡែក បើយោងតាមសម្តីមន្រ្តីប៉ូលីសផ្លូវការប្រចាំតំបន់នេះ លោក Mark Robert-
son អោយដឹងថា បន្ទាប់ពីមានការរៃអង្គាសប្រាក់ ក៏ដូចជា ប្រាក់សប្បុរសធម៌ក្នុងការ
ទិញម៉ាស៊ីនទំនើបមួយគ្រឿងនោះ ដោយបានបំពាក់ នៅក្នុងមន្ទីរពេទ្យនោះហើយ វា
ពិតជាសេចក្តីត្រេកអរជាខ្លាំង ខណៈពេលដែលបានជួយលោកស្រីអោយដឹងខ្លួនឡើង
វិញ។

ទន្ទឺមនឹងនេះ បើយោងតាមសម្តីអ្នកនាំពាក្យប្រចាំមន្ទីរពេទ្យមួយនេះអោយដឹងថា ករណី
ងើបដឹងខ្លួនវិញរបស់លោកស្រី Vanessa វាពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង៕

* ព័ត៌មានមួយចំនួនផ្សេងទៀត ដែលទស្សនិកជន និយមគាំទ្រ មាននៅខាងក្រោមនេះ ៖

- ជិះស្គីក្តារ លេងជាមួយទឹកសមុទ្រ ពោរពេញទៅដោយសម្រាម អត្ថបទរំជួលចិត្ត អប់រំ
អោយមានការយក ចិត្តទុកដាក់
- ស្រែកផ្អើលសណ្ឋាគារ ខណៈបុគ្គលិកម្នាក់ រកឃើញពស់ ដល់ទៅ ៤០ ក្បាល នៅក្នុង
បន្ទប់សណ្ឋាគារ
- រត់រកពេទ្យជួយ ខណៈជាប់ សម នៅក្នុងប្រដាប់ភេទ ក្រោយប្រើវាជា ឧបករណ៍សិច
- ស្តេចចេញបញ្ជា យកទៅពេទ្យ ដោយផ្ទាល់ ខណៈមានគីឡូធ្ងន់ជាងគេ លើលោក
(មានវីដេអូ)

ដោយ ៖ ពិសី
ប្រភព ៖ ដឹមីរ័រ