មួយរយៈពេល ចុងក្រោយនេះ ទស្សនិកជនមានការ ខ្វល់ខ្វាលនិងឆ្ងល់ជាខ្លាំងថា តើហេតុអ្វីក៏ ក្រុមចំរៀង f(x) សុខៗក៏បាត់ ការសំដែងនិងចេញមុខ ឆឹងអញ្ចឹង? ខណៈពេលដែលក្រុមនេះ ទើបតែចេញ អាល់ប៊ុមថ្មី " Red Light " ។

ឥលូវនេះខាងផលិតកម្ម SM Entertainment បានចេញមុខ មកបកស្រាយចំងល់របស់អ្នកគាំទ្រ ហើយដែលវាដូច ជាមានការភ្ញាក់ផ្អើលបន្តិច ជាមួយនិងចំលើយនោះ ។ ផលិតកម្ម SM បាន ប្រាប់ថាសាមាជិក Sulli នៃក្រុម f(x) កំពុងមានអារម្មណ៍ នើយហត់ទាំងផ្លូវកាយ ពីការងារនិង ផ្លូវចិត្តពីរឿងអាស្រូវ និងពាក្យចចាមអារ៉ាម មិនពិតជាច្រើន ដែលធ្វើអោយនាង សំរេចចិត្តចង់ ឈប់សំរាកពីការងារ ជាតារា មួយរយៈសិន ។ ដូចនេះការសំដែង របស់ f(x) សំរាប់អាល់ប៊ុម " Red Light " បានបញ្ចប់នៅឆាក SBS Inkigayo កាលពីសប្តាហ៍មុន បាត់ហើយ ហើយនៅសល់ប៉ុន្មានទៀតនោះ សមាជិកដែលនៅសល់ នឹងក្លាយជាអ្នក បំពេញបន្ថែមការងារទាំងនោះ ។

យើងមិនទាន់ ដឹងថាភាពនើយហត់ ផ្លូវចិត្តរបស់នាង នឹងបន្តដល់ពេលណា ហើយអាចនឹងធ្វើ អោយនាង បញ្ចប់ការងារ ជាតារាចំរៀង ឬក៏យ៉ាងណានោះ យើងមិនទាន់ដឹងនៅឡើយ ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop