(ប៉ាគីស្ថាន)៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ យ៉ាងហោចណាស់ មានមនុស្ស២៥ នាក់ត្រូវបាត់បង់ជីវិត ដោយនឹកស្មានមិនដល់ បន្ទាប់ពីពួកគេបរិភោគនំខេក នៅក្នុងពិធីខួបកំណើត របស់ក្មេងប្រុសម្នាក់។

មនុស្សប្រមាណ៥៤នាក់ទៀត ធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ដែលប៉ូលិសសន្និដ្ឋានថា នៅក្នុងនំខេក អាចនឹងមានជាតិពុល ហើយគេក៏យកសំណល់នំខេកនោះ ទៅធ្វើតេស្តផងដែរ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ Punjab ប្រទេសប៉ាគីស្ថាន ម្ចាស់កម្មវិធី គឺលោក Umar Hayat អាយុ៥៨ឆ្នាំ បានរៀបចំខួបកំណើត ឲ្យចៅប្រុស ដោយអញ្ជើញសាច់ញាតិ និងមិត្តភក្តិមួយចំនួន មកចូលរួម ហើយនំខេកគឺម្ចាស់កម្មវិធី បានកុំម្ម៉ង់ពីហាងមួយ។

ក្រោយពីបរិភោគនំខេករួច រយៈពេល៦ថ្ងៃក្រោយមក ជាអកុសលកូនចៅរបស់ Hayat ត្រូវបាត់បង់សមាជិកគ្រួសារ អស់ជាច្រើននាក់ ក្នុងនោះមានកូនប្រុសគាត់ ៨នាក់ កូនស្រី ចៅៗជាច្រើននាក់ ហើយមិត្តភក្តិឯទៀត ដែលបានបរិភោគនំខេក ក៏កំពុងសម្រាកព្យាបាលខ្លួន នៅមន្ទីរពេទ្យដែរ បន្ទាប់ពីកើតអាការៈពុល។

ប៉ូលីសបានឃាត់ខ្លួនម្ចាស់ហាងនំខេក និងបុគ្គលិក ក្នុងហាងម្នាក់ ពាក់ព័ន្ធនឹងករណីនេះ ហើយម្ចាស់ហាងនិយាយថា បុគ្គលិកធ្វើនំអាចនឹងច្រឡំ ប្រើកញ្ចប់ថ្នាំពុល ដាក់ចូលនំខេកដោយចៃដន្យ ទើបកើតរឿងបែបនេះ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ពួកគេនៅតែទទួលខុសត្រូវលើរឿងនេះ ។ ចំណែករដ្ឋមន្ត្រីប៉ាគីស្ថាន ក៏បានជួយឧបត្ថម្ភជាថវិកាមួយចំនួន ដល់ក្រុមគ្រួសារអ្នកស្លាប់ និងអ្នកដែលធ្លាក់ខ្លួនឈឺផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង