ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែង ពាន់រង្វាន់ កំពូលតារាឆ្នើម ឆ្នាំ២០១៤ ដែលរៀបចំឡើងដោយ ស្ថានីយ ទូរទស្សន៍អប្សរា ក្នុងឆ្នាំនេះ ក៏មិនខុសគ្នាកាលពីឆ្នាំ២០១៣កន្លងទៅដែរ គឺតម្រូវឱ្យមាន តារាសម្តែង និងច្រៀងរបស់ខ្មែរចំនួន ២០ រូប (ប្រុស១០រូបស្រី១០រូប) ចូលរួមធ្វើការប្រកួតប្រជែង ដើម្បីដណ្តើមតំណែង APSA RA AWARD ឬពានរង្វាន់កំពូលតារាឆ្នើមឆ្នាំ២០១៤ ។

កម្មវិធីដែលរៀបចំឡើង ដោយស្ថានីយទូរទស្សន៍ អប្សរា នេះ នឹងធ្វើការផ្សាយផ្ទាល់រៀងរាល់ថ្ងៃ សុក្រ វេលាម៉ោង៦ និង ៣០ល្ងាច ដែលមានតារាប្រុសស្រីល្បីបង្ហាញវត្ត ក្នុងការប្រកួតប្រជែង ដណ្តើមតំណែង ពានរង្វាន់កំពូលតារាឆ្នើម ឆ្នាំ២០១៤ ក្នុងវគ្គទីពីរ។

បើតាមប្រភពបានបង្ហើបថា តារាប្រុសទាំង១០រូប ដែលនឹងបង្ហាញវត្តមាន ប្រកួតប្រជែង ដើម្បី ដណ្តើមតំណែងក្នុងកម្មវិធី APSA RA AWARD ឆ្នាំ២០១៤នេះ រួមមានលោក អេឡិច ហ្សូរ៉ា លោក បញ្ញា សិទ្ធិ លោក យន សុភក្រ លោក អ៊ុន សុធា លោក ឡាយ អិន លោក សាយ រតនៈ លោក សុខ សេរីវឌ្ឍនា លោក អង់ ឆាយទី លោក ប៉ែន ភ័ក្រសុធារិទ្ធ និង លោក ជីវ័ន្ត។ ដោយឡែក សម្រាប់តារាស្រីទាំង១០ ដួងវិញ គឺមាន ដូចជា នាង ចាន់ ស្រីរ័ត្ន នៅ សុនីតា លន់ ដាណេ ពៅ លីដា ព្រឹម មន្ថា លី ច័ន្ទសី ហា ថន លក្ខិណា ដួង ម៉ាណា អ៊ុន អាលីហ្សា និងកញ្ញា ឡោម លក្ខិណា។

ប្រភពបានបន្តថា កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណង ដើម្បីបើកឱកាសឱ្យតារាស្រី-ប្រុស ទាំងនេះ បានបង្ហាញ និងបញ្ចេញនូវ សមត្ថភាព និងទេពកោសល្យខាងសិល្បៈ ដែលខ្លួនមាន។ ពិសេសជាងនេះ គឺ តារាស្រី-ប្រុសទាំងអស់ នឹងមានឱកាសក្លាយជាម្ចាស់ពាន APSARA AWARD ដូចៗគ្នា ។

ចំពោះវេទិកាកម្មវិធីប្រកួតប្រជែងពានរង្វាន់ កំពូលតារាឆ្នើមឆ្នាំ២០១៤នេះ ក៏មិនខុសគ្នានឹងវេទិកា កាលពីឆ្នាំ ២០១៣នោះទេ ព្រោះកម្មវិធីនេះ ក៏តម្រូវឱ្យមានការជម្រុះ យកតែតារាស្រី-ប្រុស តែពីរនាក់ប៉ុណ្ណោះ ដើម្បីក្លាយខ្លួនជាកំពូល តារាឆ្នើមប្រចាំឆ្នាំ២០១៤ ។ វេទិកាកម្មវិធី ប្រកួត ប្រជែងពានរង្វាន់ កំពូលតារាឆ្នើមឆ្នាំ២០១៤នេះ នឹងធ្វើការផ្សាយបន្តផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ អប្សរា ៕

លោក អ៊ុន សុទ្ធា

លោក អេឡិច ហ្សូរ៉ា

លោក យន សុភក្រ

លោក សុខ សេរីវឌ្ឍនា

លោក អង់ ឆាយទី

លោក ប៉ែន ភ័ក្រសុធារិទ្ធ

លោក សាយ រតនៈ

លោក ជីវ័ន្ត

លោក កា បញ្ញាសិទ្ធ

លោក ឡាយអិន

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល