(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមបាន ប្រកាសព័ត៌មាននៅព្រឹកថ្ងៃអង្គារ នេះថា ករណីឆ្លងនៃវីរុស Zika ដំបូងក្នុងប្រទេសអាស៊ានមួយនេះ បានកើតមានទៅលើស្ត្រីពីររូប គឺម្នាក់មាន វ័យ ៦៤ឆ្នាំរស់នៅទីក្រុង Nha Trang នៃខេត្ត Khanh Hoa និងម្នាក់ទៀតវ័យ ៣៣ឆ្នាំរស់នៅទីក្រុង ហូជិមិញ នៃភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០១៦។

ស្ត្រីវ័យចំណាស់ទី១ បានចេញសញ្ញាមិនស្រួលខ្លួន ចាប់តាំងពីថ្ងៃទី២៦ ខែមីនាមកម្ល៉េះ ដូចជា ក្តៅខ្លួន, ឈឺក្បាល, ស្ពឹកជើងទាំងពីរ, និង ភ្នែកឡើងពណ៌ផ្កាឈូក។ ក្រោយពីទៅដល់មន្ទីរពេទ្យ កាលពីថ្ងៃទី៣១ ខែមីនា ទើបស្ត្រីម្នាក់នោះដឹងថា មានផ្ទុកវីរុស ហ្ស៊ីកា ហើយរហូតមកដល់ពេលនេះ គ្រូពេទ្យនានាកំពុងតាមដាន ជំងឺយ៉ាងដិតដល់។

ដោយឡែកស្ត្រីវ័យ ៣៣ឆ្នាំវិញ បានកើតមានអការៈដូចស្ត្រីខាងលើនេះដែរ កាលពីថ្ងៃទី២៩ ខែមីនា។ យ៉ាងណាក៏ដោយ ខាងមន្ទីរពេទ្យវៀតណាម មិនទាន់អាចបញ្ជាក់ថា ស្ត្រីទាំងពីររូបនេះឆ្លងវីរុស Zika តាមរបៀបណា ឬធ្លាប់មានប្រវត្តិធ្វើដំណើរទៅកាន់តំបន់ ដែលកើតមានវីរុសនេះដែរ ឬក៏យ៉ាងណានោះទេ។

គួរបញ្ជាក់ថា វៀតណាមជាប្រទេសដំបូងហើយ នៅអាស៊ីអាគ្នេយ៍ដែលបាន កើតមានករណីឆ្លង នៃវីរុស Zika នេះ៕

ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី