CamNews

រាជ​វាំង​ជប៉ុន ច្រាន​ចោល​ព័ត៌មាន​ថា ព្រះ​ចៅ​អធិរាជ Akihito គ្រោង​ដាក់​រាជ្យ​ក្នុង​ពេល​ឆាប់ៗ

(តូក្យូ)៖ ព្រះបរមរាជវាំងជប៉ុន បានប្រកាសនៅមុននេះបន្តិចថា ព្រះចៅអធិរាជ Akihito មិនមានរាជបំណងណាមួយ ក្នុងការដាក់រាជ្យនោះទេ ហើយខ្លួនសូមច្រានព័ត៌មាននេះ ចោលទាំងស្រុងតែម្តង។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច​ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃម្សិលមិញនេះ ទូរទស្សន៍ NHK របស់ជប៉ុន ដែលអះអាងថាខ្លួនទទួលបានព័ត៌មានពី ប្រភពដ៏គួរឲ្យទុកចិត្តក្នុងរាជវាំង​បានចេញផ្សាយថា ព្រះចៅអធិរាជដែលមានព្រះជន្ម​៨២ព្រះវស្សាទៅហើយ នឹងធ្វើការដាក់រាជ្យ ក្នុងពេលឆាប់ៗខាងមុខនេះ ថ្វាយទៅព្រះរាជបុត្រារបស់ ព្រះអង្គជាអ្នកស្នងរាជ្យបន្ត។

ចំពោះ​សែរាជវង្សរបស់ព្រះ​ចៅអធិរាជ Akihito នេះ បានបន្តមករយៈពេលជាង ២,៦០០ឆ្នាំមកហើយ ដោយឡែក សម្រាប់ការប្រកាសដាក់រាជក៏ មិនធ្លាប់កើតមាននោះដែរ​ក្នុងរយៈពេល ២០០ឆ្នាំមកនេះ។ ប្រសិនបើជាការពិត មែននោះ វាប្រាកដជាកើតមាននូវក្តីតក់ស្លុតខ្លាំង​សម្រាប់ប្រទេសជាតិជប៉ុនទាំងមូល ខណៈគ្រួសាររាជវង្ស ត្រូវបានចាត់ទុកជានិមិត្ត​រូបនៃស្ថិរភាព និង ភាពអមតៈនៃប្រជាជាតិ​ជប៉ុនទាំងមូល៕

ប្រភព​ ៖ CNA

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង