ភ្នំពេញ៖ នៅលើបណ្តាញសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួន របស់តារាសម្តែង កញ្ញា មុន្នី រក្សា ថ្មីៗនេះ គេប្រទះឃើញ សរសេរបង្ហោះសារ បង្ហាញអារម្មណ៍មិន សប្បាយចិត្តខណៈដែលរថយន្តរបស់នាង កាលពីយប់កន្លងទៅត្រូវបាន មន្រ្តីប៉ូលិសចរាចរណ៍ ដាក់គោលដៅត្រួតពិនិត្យ ឆែកអាវុធជាតិផ្ទុះ ពេលយប់ត្រង់ចំណុច គោលដៅក្បែរផ្សាដើមគរ ហៅឲ្យឈប់ ដើម្បីផាកពិន័យ។

ប៉ុន្តែរឿងដែលធ្វើឲ្យ តារាសម្តែងកញ្ញា មុន្នី រក្សា ហួសចិត្តនោះ គឺនៅត្រង់ថា មានមន្រ្តីប៉ូលិសម្នាក់ បាននិយាយប្រើពាក្យសម្តីហាក់មាក់ងាយ និងស្រែកសំឡុតខ្លាំងៗ ពេលកំពុងនិយាយ ចរចារឿងផាកពិន័យ ដោយសារថយន្តនាង មានជាប់បិទស្កុតខ្មៅ នៅត្រង់ផ្នែកកញ្ចក់ខាងក្រោយនោះ។

តាមរយៈអត្ថន័យ ដែលត្រូវបានតារាសម្តែង រូបស្រស់សោភា កញ្ញា មុន្នី រក្សា សរសេរបង្ហោះ នៅលើបណ្តាញសង្គមកាលពីថ្មីៗនេះ បានលើកឡើងថា «ប្រហែលជាម៉ោង១០និង ១៥យប់មិញនេះ សុំខ្លាចហើយប៉ូលិសសម័យឥឡូវ កញ្ចក់ខ្ញុំមិនបានបិតកញ្ចក់ខ្មៅផង ឡានទិញមកគេបិតមកពីនាយ ហើយមិនមែនកញ្ចក់ខ្មៅទាំងអស់ទេ គឺតែទ្វាកញ្ចក់ខាងក្រោយ បងប៉ូលិសគាត់ថា ខ្ញុំខុសឲ្យទៅនិយាយជាមួយមេរបស់គាត់ ហើយខ្ញុំនិយាយជាមួយគាត់ស្រួលៗថា "ពូឡានខ្ញុំទិញមក វាអ៊ីចឹងស្រាប់ ហើយខ្ញុំជាស្រី ជាអ្នកសិល្បៈទៀត.." ។ ស្រាប់តែ(ប៉ូលីស) និយាយខ្លាំងៗដាក់ខ្ញុំ ថាអត់មានលុយមែន ហើយដែលរៀនច្បាប់អត់..?? »។

តារាសម្តែងស្រីកញ្ញា មុន្នី រក្សា បានសរសេរទៀតថា «ខ្ញុំមិននិយាយច្រើន ហើយក៏ចូលឡាន ស្រាប់តែមានលោកប៉ូលិសម្នាក់ ស្រែកខ្លាំងៗ ថាខ្ញុំចង់រត់មែន ឮហើយក្តៅចិត្តណាស់ ដើរចូលឡានយកលុយឲ្យគាត់សោះហ្នឹង.! ហើយចង់បើកទ្វាឡានឲ្យគាត់បកកញ្ចក់ខ្មៅចេញទៅ ព្រោះខ្ញុំអត់ចេះបក លេងនិយាយមកមើលងាយគេ ហើយមុននិងផាកពិន័យខ្ញុំមានឡានស៊េរីទំនើប បិតកញ្ចក់ខ្មៅទាំងមុខទាំងក្រោយ មិនផាកគេទេ ថែមទាំងគោរព គេទៀតបងប្អូនទាំងអស់គ្នា ជិះឡានស៊េរីល្មមៗ ជាពិសេសបងប្អូនស្រីៗ បើមិនប្រយ័ត្នបងៗប៉ូលិស កាកស៊ីហើយ ( ទីតាំងនៅជិតផ្សារដើមគ ) សូមជួយ share ផង..»។

ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ កញ្ញា មុន្នី ពិសី ដែលត្រូវជាតារាសម្តែងប្អូនស្រី បង្កើតរបស់កញ្ញា មុន្នី រក្សា ជាអ្នកទទួលទូរស័ព្ទជំនួស បាននិយាយថា «កាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា បងខ្ញុំ(មុន្នី រក្សា) និង ខ្ញុំទាំងពីរនាក់បងប្អូនបាន ទៅចូលរួមកម្មវិធីជប់លៀង ឡើងគេហដ្ឋានរបស់មិត្តភ័ក្តិ រហូតដល់ម៉ោងជិត១០យប់ ទើបនាំគ្នាធ្វើដំណើរត្រឡប់ទៅផ្ទះវិញ តែពេលជិះមកដល់ជិតផ្សាដើមគ ក៏ត្រូវបានសមត្ថកិច្ចកាក់ហៅឡានពួកខ្ញុំ ឲ្យឈប់ផាកពិន័យរឿង បិទកញ្ចក់ខ្មៅទ្វាខាងក្រោយ ឃើញដូចនេះ បងខ្ញុំគាត់ក៏បង្អង់ឈប់ឡានដើម្បីនិយាយចរចាគ្នា»។

កញ្ញា មុន្នី ពិសី បានបញ្ជាក់ថា «នៅយប់នោះ រឿងដែលធ្វើឲ្យបងខ្ញុំ និង ខ្ញុំហួសចិត្តខ្លាំងនោះត្រង់មាន លោកប៉ូលិសម្នាក់ គាត់បែជានិយាយសម្តីស្អីទេ ដូចជាស្តាប់គ្នាមិនបាន ថែមទាំងនិយាយឮៗរបៀបស្រែកសំឡុត ពួកខ្ញុំទៀត ខណៈកំពុងនិយាយសម្រួលផាកពិន័យ និងបើកញ្ចក់ឡាន ដើម្បីឲ្យបកស្កុតខ្មៅចេញនោះ។ ខ្ញុំមិនស្តាយទេ លុយផាកពិន័យត្រឹម៦ម៉ឺននោះ ដោយសារពួកខ្ញុំខុសបន្តិចមែន។ ប៉ុន្តែហួសចិត្តត្រង់ប៉ូលិសម្នាក់នោះ គាត់និយាយដូចជាមិនមែន ជាអ្នកអនុវត្តន៍ច្បាប់អ៊ីចឹង..?»។

កញ្ញា មុន្នី ពិសី បានបន្ថែមថា នាងនិងបងស្រី (មុន្នី រក្សា ) ពិតជាមានអារម្មណ៍ មិនសប្បាយចិត្តសោះ ពេលឮពាក្យសម្តីរបស់គាត់ និយាយចេញមកដូចគ្មាន សីលធម៌ក្នុងខ្លួននោះ។ នេះយើងខុសប៉ុណ្ណឹង ចុះបើខុសច្រើនជាងនេះ មិនដឹងគាត់ធ្វើលើសពីនេះ ប៉ុន្មានដងទៅ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល