(ភ្នំពេញ)៖ ក្រោយពេលផ្ទុះសង្គ្រាម ពាក្យសម្តីជេរបញ្ចោរកប់ៗមាត់ លើតារាសម្តែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា ថានាងជាស្រីមានប្រុស និងសាហាយច្រើនហើយ រហូតឈានដល់ការដៀមដាមផ្លែផ្កា ពាក្យសម្តីមិនសមរម្យមួយចំនួន ឲ្យប្តី-ប្រពន្ធអតីតតារាសម្តែង លោក ស៊ុក សុភា រួចមក ពេលនេះសាមីខ្លួនភរិយា លោក ស៊ុក សុភា បានចេញមុខប្រតិកម្មឆ្លើយតប ទាំងកំហឹងពីអូស្រ្តាលីវិញថា «បុគ្គលរូបនេះជាសត្វឆ្កែ លួចខាំពីក្រោយខ្នង!»។

ភរិយាលោក ស៊ុក សុភា គឺអ្នកនាង ហ្សារីណា បានសរសេរបញ្ចេញប្រតិកម្ម កាលពីថ្មីៗមុននេះបន្តិចថា «នេះជាលើកទី១ហើយ ក៏សង្ឃឹមថា ជាលើកចុងក្រោយ ដែលខ្ញុំនឹង មានប្រតិកម្ម ចំពោះមនុស្សមួយចំនួនតូច ឬក៏អាចជាបុគ្គលតែមួយ តែងខំបង្កើត Account ច្រើន ទោះជាខ្ញុំធ្លាប់បានប្លុក រាប់មិនអស់ពីមុនមកក៏ដោយ គឺបុគ្គលនោះ មកពីគណបក្សសង្គ្រោះជាតិ ដែលតែងតែមកដៀលជេរ ប្រមាណខ្ញុំព្រមទាំងក្រុមគ្រួសារ រហូតមក!»។

អ្នកនាង ហ្សារីណា បានបញ្ជាក់ទៀតថា «សូម្បីតែខ្ញុំមិនបានធ្វើអ្វីខុស សូម្បីតែទង្វើឲ្យគេមកដៀលជេរថា បុគ្គលនោះពេលនេះ មាន Account ជាឈ្មោះ Sok Maly ហើយសកម្មភាព គឺដដែលៗអាចឲ្យខ្ញុំកត់ត្រាបានថា ជាមនុស្សដដែលៗពីដំបូងឡើយ ខ្ញុំមិនដែលខ្វល់ទេ ហើយក៏មិនយកចិត្តទុកដាក់ និងឆ្កែលួចខាំពីក្រោយខ្នងដែរ តែលើកនេះសុំដាក់មួយដង ដើម្បីកុំឲ្យ មនុស្សថោកទាបហ្នឹង បានដៃពេក!»។

ភរិយារបស់លោក ស៊ុក សុភា បានលើកឡើងទៀតថា «តាំងតែពីដើមមកមានគេប្រាប់ខ្ញុំថា ខាងហ្នឹងពូកែជេរហើយ លាបពណ៌ឲ្យគេ តែខ្ញុំមិនដែលជឿ មានតែខំបកស្រាយការពារ ពន្យល់គេ ដែលសូម្បីតែខ្ញុំបានអាន បានឃើញការសរសេរ និងវីឌីអូនផ្ទាល់ភ្នែក ក៏ដោយក៏ខ្ញុំបិទភ្នែកបិតមាត់ ព្រោះគិតថា ខ្ញុំមិនបានចូលបក្សណាទេ នៅកណ្ដាលពេលឃើញត្រូវថា ត្រូវឃើញខុសថាខុស ហើយអ្វីដែលខ្ញុំតាំងចិត្ត ធ្វើគឺមានតែខំសាងអំពើរល្អ ជួយបងប្អូនតាមសមត្ថភាព ប៉ុណ្ណឹងហើយអ្នកឯងអត់ចេះ គិតពិចារណាទេឬ? អ្នកឯងថា ខ្ញុំមិនចេះវិភាគហៃអើៗ ខ្ញុំសួរថានរណាហៃអើៗ មិនចេះវិភាគឲ្យប្រាកដ? នរណាថ្លៃថ្នូរត្រឹមត្រូវ ជាងនរណា?»។

អ្នកនាង ហ្សារីណា បានបន្ថែមថា «បើអ្នកឯងថ្លៃថ្នូរ ល្អត្រឹមត្រូវមែន អ្នកឯងចេញមុខពិតមកតតាំង ជាមួយខ្ញុំមក កុំខ្លាំងតែខាងលួចខាំពីក្រោយ ថោកទាបណាស់ ហើយអ្វីដែលអ្នកឯង ធ្វើគឺឲ្យខូចឈ្មោះ ហើយថោកដល់អ្នកដែលគេល្អៗ ពីបក្សសង្គ្រោះជាតិអស់ហើយ ឈប់បានមេត្តាឈប់ទៅ ព្រោះខ្ញុំកំពុងតែវិចារណាថា ខ្ញុំគួរតែចូលឬទេនៅពេលដែលកំពុង មានការស្នើសុំមកផង។ ទោះជាយ៉ាងណាក៏ខ្ញុំ និងនៅតែធ្វើទង្វើដែលត្រឹមត្រូវ ហើយក៏មិនខ្វល់ជាមួយ និងមនុស្សអត់ខួរ ដូចអ្នកតែគ្រាន់តែមិនចង់ឲ្យខូចឈ្មោះ ដល់អ្នកដែលគេល្អត្រឹមត្រូវ!»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង