(កំពង់ចាម)៖ ក្រោយពីអង្គភាព Fresh News ផ្សាយព័ត៌មាន រឿងអាស្រូវផ្លូវភេទ នៃស្រ្តីអនុរក្សពន្ធនាគារខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ លួចទំនាក់ទំនងផ្លូវភេទជាមួយ មេចោរប្លន់ អាក្រៃថោង ហើយក៏មានព័ត៌មានពីទំនាក់ទំនង រវាងមេចោររូបនេះ និងលោក ហ៊ុល ភូរិន ដែលជាអនុប្រធានពន្ធនាគារ រហូតបញ្ចូលឈ្មោះមេចោរនេះដាក់ចូលសៀវភៅគ្រួសារផងនោះ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦នេះ លោក ហ៊ុល ភូរិន បានចេញបំភ្លឺដោយច្រានចោលនូវការលើកឡើងបែបនេះ។

មន្រ្តីជំនួយការរបស់លោក ហ៊ុល ភូរិន បានបញ្ជាក់មកថា «ក្នុងសៀវភៅគ្រួសាររបស់គាត់ គឺគ្មានឈ្មោះទណ្ឌិតនេះទេ ពោលគ្រាន់តែស្គាល់គ្នា ធម្មតាប៉ុណ្ណោះ ពីព្រោះធ្វើការនៅពន្ធនាគារ គឺស្គាល់ចឹងហើយ។ មួយទៀតឈ្មោះនេះ ក៏មិនបានទៅចូលរួមបុណ្យសពឪពុកនៅស្រុកកញ្ជ្រៀចភងទេ នៅខែកក្កដា និងខែសីហានោះ ដូច្នេះសូមច្រានចោលព័ត៌មានទាំងនេះ»។

សូមបញ្ជាក់ថា ការចេញមកបកស្រាយបំភ្លឺរបស់អនុប្រធានពន្ធនាគាររូបនេះ បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា នៅឆ្នាំ២០១០ ឈ្មោះ ហ៊ុល សុធី ហៅអាក្រៃថោង បានជាប់ពន្ធនាគារខេត្តកំពង់ចាម លុះដល់ឆ្នាំ២០១៤ រូបគេបានរួចពីពន្ធនាគារ។ ក្រោយចេញពីពន្ធនាគារមានឈ្មោះ ហ៊ុល ភូរិន (ក្មួយប្រសារថ្នាក់ដឹកនាំជាន់ខ្ពស់ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ) បាននាំមកលេងផ្ទះ ហើយសុំម្តាយរបស់ខ្លួនធ្វើជាម្តាយធម៌។

ម្តាយរបស់ឈ្មោះ ហ៊ុល ភូរិន ក៏បានបញ្ចូលឈ្មោះ ហ៊ុល សុធី ហៅអាក្រៃថោងនេះ ចូលសៀវភៅគ្រួសារ រួចក៏ថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានតែម្តងទៅនៅឆ្នាំ២០១៥។ នៅខែកក្កដា ទៅខែសីហា ឆ្នាំ២០១៥ឈ្មោះ ហ៊ុល ភូរិន បាននាំ ហ៊ុល សុធី មកធ្វើបុណ្យសពឪពុកខ្លួន នៅឯស្រុកកញ្ជ្រៀច។ សូមបញ្ជាក់ថា ឈ្មោះ ហ៊ុល ភូរិន មានមុខងារជាអនុប្រធានពន្ធនាគាទន្លេបិទ ហើយឈ្មោះ ហ៊ុល សុធី ហៅក្រៃថោង មិនមែនជាប្រជាពលរដ្ឋនៅស្រុកកញ្ជ្រៀចទេ។

រឿងអាស្រូវផ្លូវភេទមួយ បានកើតឡើងដែលស្រី្ត អនុរក្សពន្ធនាគារខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ ម្នាក់ឈ្មោះ ស្រស់ (ឈ្មោះ Fresh News ដាក់ជូន) ត្រូវបានគេទម្លាយឲ្យដឹងថា លួចមានទំនាក់ទំនងជាមួយ មេចោរប្លន់ដ៏ធំគឺឈ្មោះ ផាន់ គឹមយន់ ប្រែឈ្មោះដាក់ថា ហ៊ុល សុធី ហៅអាក្រៃថោង ដែលត្រូវបានកម្លាំង នគរបាលខេត្តកំពង់ចាមចេញ បង្ក្រាបបានជាមួយបក្ខពួកចំនួន៥នាក់ទៀត នៅថ្ងៃទី៤-៥ ខែមីនា ឆ្នាំ២០១៦នេះ។

ប្រភពព័ត៌មានច្បាស់ការដែលផ្តល់ជូនអង្គភាព Fresh News បានទម្លាយថា ស្រ្តីអនុរក្សពន្ធនាគារ ខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំរូបនេះ បានផិតប្តីរបស់ខ្លួនហើយលួចមានទំនាក់ទំនងដោយសំងាត់ ជាមួយមេចោរប្លន់រូបនេះ រហូតបានដេកជាមួយគ្នាទៀតផង។រឿងអាស្រូវផ្លូវភេទមួយនេះ បានធ្វើឲ្យសមត្ថកិច្ចពាក់ព័ន្ធ ពិតជាពិបាកធ្វើការយ៉ាងខ្លាំង ក្នុងការតាមចាប់ និងបង្ក្រាបជនសង្ស័យជាមេក្លោងធំ អាក្រៃថោង ពីព្រោះនៅពេលបក្ខពួករបស់មេចោររូបនេះ ត្រូវចាប់ខ្លួន និងត្រូវបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារស្រ្តីអនុរក្សខាងលើបានលួចរាយការណ៍ទៅសហាយស្មន់ ជាមេចោរប្លន់ដើម្បីបន្តរត់គេចខ្លួន។

សូមបញ្ជាក់ថា មេចោរប្លន់អា ក្រៃថោង និងបក្ខពួក៥នាក់ផ្សេងទៀត ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម បង្ក្រាបបានជាបន្តបន្ទាប់ ដែលម្នាក់ចាប់ខ្លួននៅស្រុកជើងព្រៃ៤នាក់ចាប់ខ្លួន នៅស្រុកស្ទឹងត្រង់ និងម្នាក់ទៀតត្រូវបានចាប់ខ្លួននៅស្រុកព្រៃឈរ នាថ្ងៃទី៤-៥ ខែមីនា ឆ្នាំ២០១៦នេះ។

មេចោរប្លន់ដែលត្រូវចាប់ខ្លួននៅពេលនេះ ធ្លាប់ប្លន់ជាច្រើនកន្លែងជាមួយបក្ខពួក នៅតាមបណ្តារាជធានី-ខេត្ត ហើយត្រូវបានតុលាការខេត្តកំពង់ចាមកាត់ទោស ដាក់ពន្ធនាគារ ចំនួន២ឆ្នាំ តែជាប់ពន្ធនាគារ បានត្រឹម៦ខែ ក៏ត្រូវព្រះរាជអាជ្ញារងខេត្តកំពង់ចាម លោក ជីវ ចាន់តារា សម្រេចដោះលែងទៅវិញ ដែលនាំឲ្យមានការរិះគន់ពីសមត្ថកិច្ច។ ប៉ុន្តែចំពោះការលើកឡើងខាងលើនេះ ត្រូវបានលោក ជីវ ចាន់តារា បានថ្លែងប្រាប់ Fresh News កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦នេះថា លោកបានចេញដីកាឲ្យមានការដោះលែងជននេះ ចេញពីពន្ធនាគារនោះ ដោយយោងទៅតាមសាលក្រមស្ថាពរតែប៉ុណ្ណោះ។

យោងតាមសាលក្រមស្ថាពរដែលមានលោក នៅ យ៉ារ័ត្ន ជាប្រធានចៅក្រមជំនុំជម្រះ និងមានតំណាងអយ្យការលោក រៀល សុភិន និងក្រឡាបញ្ជី ហេង សម្ផស្ស ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ បានសម្រេចផ្តន្ទាទោសឈ្មោះ ហ៊ុត ហាន ដាក់ពន្ធនាគារ២ឆ្នាំ តែអនុវត្តទោត្រឹម៦ខែគិតពីថ្ងៃចាប់ខ្លួនគឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ទោសដែលនៅសល់ត្រូវព្យួរធម្មតា៕

-អាន ៖ បែកធ្លាយរឿងអាស្រូវ ស្រី្តអនុរក្សពន្ធនាគារ ខេត្តកំពង់ចាម-ត្បូងឃ្មុំ លួចទំនាក់ទំនងផ្លូវភេទជាមួយមេចោរប្លន់ អាក្រៃថោង

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី