CamNews

BREAKING NEWS: អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង

(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានឃាត់ខ្លួន លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង មកសាកសួរជាលើកទី២។

លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា ការឃាត់ខ្លួនលោក ស៊ុត ឌីណា មកសួរនាំអំពីអំពើពុករលួយ និងបានឃាត់ខ្លួននៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦។ លោក ឱម យ៉ិនទៀង បានបន្ថែមទៀតថា លោក ស៊ុត ឌីណា ជៀសមិនផុតពីឃាត់ខ្លួននោះទេ ដោយសារតែមានពាក្យបណ្តឹងជាច្រើន បានប្តឹងលោកជុំវិញភាពមិនប្រក្រតីក្នុងការបំពេញការងារ។

ប្រធាន ACU បានបន្ថែមថា មុននឹងឃាត់ខ្លួននោះ ACU បានរកឃើញតម្រុយជាច្រើន ក្នុងនោះមានព័ត៌មានដែលផ្សាយទៅលើ Facebook អំពីភាពមិនប្រក្រតី របស់លោក ឌីណា ពាក្យប្តឹងពីក្រសួងការបរទេសទាំងនៅភ្នំពេញ និងកូរ៉េខាងត្បូង ហើយ ACU ក៏ធ្លាប់បានបញ្ជូនមនុស្ស៦នាក់ ទៅប្រមូលព័ត៌មាននៅកូរ៉េផងដែរ។

សូមជំរាបថា លោក ស៊ុត ឌីណា បានចាកចេញពីកូរ៉េ មកដល់ប្រទេសកម្ពុជា នៅថ្ងៃម្សិលមិញ និងបានឃាត់ខ្លួននៅព្រឹកមិញនេះ៕

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី