CamNews

ចោរប្រដាប់ អាវុធភ្ជង់ ប្លន់យកម៉ូតូពី នារីរងគ្រោះ២នាក់ ពេលចេញ ពីមើលបាល់ទាត់

ភ្នំពេញ៖ ភ្នាក់ងាររបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានរាយរការណ៍មកថា  នៅម៉ោង ប្រមាណ៩៖៣០នាទីយប់ ថ្ងៃទី០២ ខែមិថុនានេះ មានករណីចោរប្លន់ ប្រដាប់អាវុធបានធ្វើសកម្មភាព ដកកាំភ្លើង ភ្ជង់ប្លន់យកម៉ូតូ ពីនារីរងគ្រោះ២នាក់ បងប្អូន ខណៈទើបចេញ មកពីមើលការ ប្រកួតបាល់ទាត់មិត្តភាព កម្ពុជា-ឡាវ រហូត ដល់មុខផ្ទះលេខ ៤៦៤ ស្ថិតនៅក្នុងបុរីសូនី សង្កាត់មានជ័យ ខណ្ឌមានជ័យ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីនារីពីរនាក់បងប្អូនបានជិះម៉ូតូចេញពី មើលការប្រកួតបាល់ទាត់ នៅស្តាតអូឡាំពិក ដោយជិះតាមបណ្តោយផ្លូវមុនី្នរ៉េត មកកាន់ផ្ទះរបស់ខ្លួននៅក្នុងបុរីសូនី ហើយចោរបានភ្ជង់ប្លន់ នៅមុខផ្ទះតែម្តង។ ម៉ូតូដែលត្រូវក្រុមចោរភ្ជង់ប្លន់នោះម៉ាក Suzuki Lets 110 ពាក់ស្លាកលេខ៖ 1CW-3667 ពណ៌ស។

ជនរងគ្រោះគឺជាបងប្អូននឹងគ្នា ដោយបងស្រីមានឈ្មោះ អឹុម ចរណៃ អាយុ20ឆ្នាំ រៀននៅ សាលាភាសា កូរ៉េ នឹងម្នាក់ទៀត អឹុម អប្សរ អាយុ១៥ឆ្នាំ រៀននៅ វិទ្យាល័យ ជាសីុមសាមគ្គី ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល