CamNews

ឧកញ៉ា លី យ៉ុងផាត់ ផ្តល់ថវិកា​១០០លានរៀល និង​​ឧកញ៉ា លីម ហេង ចំនួន​២៤លានរៀល សំរាប់អតីតយុទ្ធជន

(ឧត្តរមានជ័យ)៖ ឧកញ៉ា លី យ៉ុងផាត់ បានឧបត្ថម្ភថវិកា១០០លានរៀន និងឧកញ៉ា លីម ហេង ឧបត្ថម្ភ២៤លានរៀន សម្រាប់ឧបត្ថម្ភដល់អតីតយុទ្ធកម្ពុជាក្នុងខេត្តឧត្តរមានជ័យ តាមរយៈលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី២៣​ ខែ​វិច្ឆិកា ឆ្នាំ​២០១៦នេះ។ ថវិកានេះ ត្រូវបាន​ពីលោក កុក ទៀង និងលោក នាង វិរៈរតនា​ យកមកប្រគល់ជូន។

​លោកឧត្តមសេនីយ៍ទោ ម៉ែន លី តំណាង​នាយឧត្តមសេនីយ៍ គន់ គីន អគ្គលេខាធិការ នៃគណៈអចិន្ត្រៃគណកម្មាធិការកណ្តាល ​សមាគមន៍អតីតយុទ្ធជនកម្ពុជា បានថ្លែងថា អតីតយុទ្ធជន ក្រោមការដឹកនាំរបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងជាប្រធានសមាគម​អតីតយុទ្ធជនកម្ពុជា ដែលសមាគមមានគោលដៅ ពង្រឹងពង្រីកគ្រឹះការពារជាតិ តាមរយៈការអនុវត្តគោលនយោបាយជាតិមួយដ៏ត្រឹមត្រូវ លើកស្ទួយជីវភាពរស់នៅ ប្រកបដោយក្តីមេត្តាករុណា ចំពោះបុព្វការីជន ប្រជាជន អតីតយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធជាតិ។

លោកប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធកម្ពុជាខេត្ត បានបញ្ជាក់ថា កន្លងមកយុទ្ធជនបានធ្វើពលីកម្មយ៉ាងធំធេង បូជាអាយុជីវិត សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជន នៅគ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្រ ជាពិសេសក្នុងដំណាលតស៊ូរំដោះជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងដំណាក់កាលអនុវត្ត​នយោបាយឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេស​ជួយធ្វើឲ្យជីវភាព អតីតយុទ្ធជន មានជីវភាពល្អប្រសើរឡើង។

លោក បានថ្លែងនូវការកោតសរសើ ចំពោះបណ្តាមន្ទីរអង្គភាពនានា ដែលបានជួយគាំទ្រថវិកា សម្រាប់តម្កល់ទុកនៅក្នុងសមាគម សម្រាប់ជួយដោះស្រាយ ជូនអតីតយុទ្ធជន។ ជាចុងក្រោយ លោក និងក្រុមការងារទាំងអស់ បានថ្លែងអំណរអគុណចំពោះលោកឧកញ៉ា លី យ៉ុង និង​លោកឧកញ៉ា លីម ហេង ដែលបានឧបត្ថម្ភថវិកានេះ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី