ភ្នំពេញ ៖ បើទោះបីមានការ រិតបន្ដឹង ច្បាប់ចរាចរណ៍ជើងគោក តាមរយៈការត្រួត ពិនិត្យច្បាប់
ចរាចរណ៍ នៅតាមដងផ្លូវ ដើម្បី ណែនាំនិងឃាត់ ខ្លួនអ្នកបើកបរទាំងឡាយ ណា ដែលមានជាតិ
ស្រវឹងខ្លាំង ហើយបង្ក គ្រោះថ្នាក់ចរាចរ បំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ របស់រដ្ឋក៏ដោយនោះ ប៉ុន្ដែ
ជាក់ស្ដែង សកម្ម ភាពបង្កគ្រោះថ្នាក់ចរាចរ ដែលផ្ដើមចេញពី គ្រឿងស្រវឹងនាពេលបច្ចុប្បន្ននេះ
ត្រូវបាន គេមើលឃើញថា មិនទាន់មានការថយចុះ ក្នុងកម្រិតមួយដ៏ខ្ពង់នៅឡើយទេ ។

ទន្ទឹមនឹងការចូលរួមកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរ ដែលបាននឹងកំពុងកើន ឡើងជាបន្ដបន្ទាប់
ខាងលើនេះ កម្លាំងនគរ បាលចរាចរណ៍ជើង គោករាជធានីភ្នំពេញ បាន បញ្ចេញ ប្រតិបត្ដិការរបស់
ខ្លួន តាមរយៈ ការឃាត់ខ្លួនអ្នកបើករថយន្ដ ដែលបង្កគ្រោះ ថ្នាក់ចរាចរ ដោយស្ថានភាពស្រវឹង រួច
ហើយ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

ប្រតិបត្ដិការ ដែលមានការបញ្ជាពីលោកស្នងការនគរបាលរាជធានីភ្នំពេញ ឧត្ដមសេនីយ៍ ជួន សុវណ្ណ
និងដឹកនាំប្រតិបត្ដិការ ពីសំណាក់ ប្រធាន ការិយាល័យចរាចរណ៍ជើង គោកលោកហេង ចាន់ធារី និង
នាយរងការិ យាល័យលោកបែន ឃុន បានធ្វើឡើងដើម្បីជាការព្រមានដល់ជនទាំងឡាយណា ដែល
មានអាការៈស្រវឹង ហើយនៅតែបន្ដបញ្ជា យានយន្ដរបស់ខ្លួន ដោយមិនខ្លាចបង្កគ្រោះ ថ្នាក់ចរាចរប៉ះ
ពាល់ដល់អ្នកដទៃ និងបំផ្លិច បំផ្លាញទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋ ដូចជា របាំងដែកចែកទ្រូងផ្លូវ
បង្គោលភ្លើង និង ខឿនវិមានឯករាជ្យជាដើម ។

ជាក់ស្ដែងរបាំងដែកចែកទ្រូងផ្លូវចំនួន១១ ផ្ទាំង បានរងការខូចខាតទៀតហើយ នៅមុខ សួនកំសាន្ដភ្នំ
ពេញ វ៉តធើផាក តាមបណ្ដោយ ផ្លូវ សហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខ ដែលបង្កឡើង
ដោយអ្នកបើករថយន្ដ លុច្សស៊ីសមួយគ្រឿងមានអាការៈស្រវឹង ហើយបើកបរពុំមានការប្រុងប្រយ័ត្ន។

យោងតាមមន្ដ្រីនគរបាលចរាចរណ៍ជើង គោករាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា
គ្រោះថ្នាក់ចរាចរដែលបង្កឡើង ដោយអាការៈ ស្រវឹងខាងលើនេះ បានកើត ឡើងកាលពីវេលាម៉ោង
១និង២០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣ ។

ប៉ុន្ដែគ្រោះថ្នាក់ចរាចរដែល បំផ្លាញទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋ រហូតដល់១១ផ្ទាំងខាងលើនេះ
អ្នកបើក រថយន្ដបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយ បាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅ
កាន់តលាការ ដើម្បីចាត់ការតាមនីតិវិធី ។

មន្ដ្រីនគរបាលចរាចរណ៍បានថ្លែងថា មុន ពេលកើតហេតុ មានរថយន្ដម៉ាកលុច្សស៊ីស ៤៧០ពណ៌ទឹក
មាស មួយគ្រឿង ពាក់ស្លាក លេខភ្នំពេញ 2I-5229 បើកបរដោុយបុរស ម្នាក់ តាមបណ្ដោយផ្លូវសហ
ព័ន្ធរុស្សី ក្នុងទិស ដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានគេចម៉ូតូមួយគ្រឿង ដែលកំពុង
ធ្វើដំណើរ ស្របទិសគ្នា ស្រាប់តែអ្នកបើករថយន្ដដែល មានអាការៈស្រវឹងផងនោះ បានរេចង្កូតបុក
របាំងដែកចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់ចំនួន ១១ផ្ទាំង ដោយឡែករថយន្ដបង្កបានរងការ ខូចខាត
យ៉ាងធ្ងន់ធ្ងរ ។

បើយោងតាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពេលបង្កគ្រោះថ្នាក់ចរាចរខាងលើនេះ អ្នកបើករថយន្ដ
មិនព្រមឈប់នោះឡើយ ពោលបាន បើករថយន្ដគេច ការទទួលខុស ត្រូវ ចំពោះការបំផ្លាញទ្រព្យ
សម្បត្ដិសាធារណៈរបស់រដ្ឋ រហូតដល់មុខមន្ទីរពេទ្យសែន សុខ តាមបណ្ដោយផ្លូវលេខ១៩៨៦ ខណៈ
ដែលរថយន្ដទៅមុខលែងរួច ក៏ត្រូវបាន សមត្ថកិច្ចឃាត់ជាប់នៅទីនោះតែម្ដង ។

ក្រោយឃាត់រថយន្ដកម្លាំងនគរបាល ចរាចរណ៍ជើងគោក និងកម្លាំងសមត្ថកិច្ចមូល ដ្ឋានបានឃាត់
អ្នកបើកបរ ហើយប្រាប់ថា អ្នកបើកបររូបនេះ មានឈ្មោះភូ ហាន់ អាយុ ២៦ឆ្នាំ រស់នៅផ្ទះជួលលេខ
២៧ ផ្លូវលេខ ១៤១ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករានិង មានស្រុកកំណើត នៅស្រុកកំពង់ ត្រាច
ខេត្ដ កំពត ។ បន្ទាប់មកសមត្ថកិច្ចបានយករថយន្ដ ស្ទូច ទៅស្ទូចរថយន្ដបង្កនិងនាំខ្លួនអ្នកបើកបររូប
នេះ ដើម្បីកសាងសំណុំរឿងនិងបញ្ជូន ខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បី ចាត់ការតាម
ផ្លូវច្បាប់ ។

បើយោងតាមមន្ដ្រីនគរបាលចរាចរណ៍ ជើងគោក បានបង្ហាញថា អ្នកបើករថយន្ដ បង្ករូបនេះ មាន
អត្រាជាតិអាកុល ០,៤៣ មិល្លីក្រាម ក្នុងមួយលីត្រខ្យល់ ដែលកម្រិត នេះ តម្រូវឱ្យសមត្ថកិច្ចកសាង
សំណុំរឿង និងបញ្ជូនខ្លួនទៅកាន់តុលាការ។

ប្រធានការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ លោកវរសេនីយ៍ទោហេង ចាន់ធារី បានថ្លែង
ថា កម្លាំងសមត្ថកិច្ចរបស់ លោក នៅតែបន្ដបញ្ចេញប្រតិបត្ដិការខាងលើនេះ គ្មានថ្ងៃបញ្ចប់នោះឡើយ
ដើម្បីចូល រួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរ ដែលបាននឹងកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់
នាពេលបច្ចុប្បន្ននេះ ។

លោកហេង ចាន់ធារី បានបញ្ជាក់ថា ចំពោះជនណា ដែលមានអាការៈស្រវឹងហើយ បើកបរបង្កគ្រោះ
ថ្នាក់ចរាចរ បណ្ដាលឱ្យរង គ្រោះដល់អ្នកដទៃ និងបំផ្លិចបំផ្លាញទ្រព្យ សម្បត្ដិសាធារណៈរបស់រដ្ឋនោះ
ត្រូវរៀបចំ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ដោយ
គ្មានការយោគយល់ និងទទួលយកអន្ដរាគមន៍ នេះឡើយ បើមិនដូច្នោះទេ មិនមានការរៀងចាលនៅ
ពេលលើកក្រោយឡើយ។

នាយរងការិយាល័យចរាចរណ៍ជើងគោក លោកបែន ឃុន បានគួសបញ្ជាក់ផងដែរថា ចំពោះអ្នកបើក
រថយន្ដទាំងឡាយណាដែល មានស្ថានភាពស្រវឹង ក្រោម០,២៥មិល្លីក្រាម ក្នុងមួយលីត្រខ្យល់ គឺតម្រូវ
ឱ្យធ្វើការអប់រំ ប៉ុន្ដែបើសិនអ្នកបើកបររថយន្ដទាំងនោះ មានជាតិអាកុលនៅក្នុងខ្លួន ចាប់ពី០,២៥ មិល្លី
ក្រាមក្នុងមួយលីត្រខ្យល់ ទៅដល់០,៣៩ មិល្លីក្រាម ក្នុងមួយលីត្រខ្យល់តម្រូវឱ្យផាក ពិន័យ ប៉ុន្ដែបើ
សិនអ្នកបើកបរស្រវឹង មាន ជាតិអាកុលចាប់ពី០,៤០ឡើងទៅ គឺតម្រូវ ឱ្យសមត្ថកិច្ចធ្វើតាមផ្លូវច្បាប់
ដោយកសាង សំណុំរឿងបញ្ជូនទៅតុលាការ ។

បើតាមលោកបែន ឃុន បន្ទាប់ពីមានការ រិតបន្ដឹងច្បាប់ចរាចរណ៍ជើងគោក ហើយ ឃាត់ខ្លួនអ្នកបើក
បរ ដែលមានអាការៈស្រ វឹង កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ក្រោយពីបានបង្កនិងបំផ្លាញ
ទ្រព្យសម្បត្ដិ សាធារណៈរបស់រដ្ឋ និងធ្វើឱ្យអ្នកដទៃរង គ្រោះនោះ បានសង្កេតឃើញថា ក្នុងរយៈ
ពេលថ្មីៗនេះ សកម្មភាពខាងលើ ហាក់បីដូច ជាមានការថយចុះគួរឱ្យកត់សម្គាល់ ហើយ សមត្ថកិច្ច
បាននឹងកំពុងបន្ដអនុវត្ដថែមទៀត ដោយគ្មានការយោគយល់ឡើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល