ភ្នំពេញ៖ បើទោះបីជាពេលនេះ តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា បានរៀបការមានស្វាមី រួចហើយក៏ដោយ តែនាងហាក់នៅតែមាន ភាពកណ្តោចកណ្តែង ខ្វះភាពកក់ក្តៅដដែល ព្រោះថាឪពុកជាទីស្រឡាញ់ របស់នាង បានលាចាកលោក ទៅចោលនាងគ្មានថ្ងៃត្រឡប់ ហើយក៏គ្មានក្តីស្រលាញ់ របស់បុរសណា មកជំនួសឪពុក នាងបានដែរ ។

តាមរយៈឃ្លីបសម្លេងមួយ ដែលមានរយៈពេលជាង១នាទី តារាចម្រៀងថ្គាមខ្លា អ្នកនាង ពេជ្រ សោភា បង្ហោះនៅលើ បណ្តាញទំនាក់ទំនង សង្គម Facebook បានបង្ហាញសំឡេងថ្ងួចថ្ងូរ ត្អូញត្អែរសម្រក់ទឹកភ្នែក និយាយក្តែងៗថា «ពិភព លោកនេះ ត្រជាក់ណាស់ពុកអើយ បើមានពុកប្រហែល កូនមិនត្រជាក់បែបនេះទេ ខ្ញុំមានភាពឯកា នឹកឪពុក ចង់ឱប ឪពុក ចង់ប្រាប់រឿងគ្រប់យ៉ាង ឲ្យឪពុកបានដឹង ចង់ឲ្យពុកលើកទឹកចិត្ត ដល់ខ្ញុំ….» ។

សម្រាប់អ្នកដែលបានឮសំឡេង របស់ អ្នកនាង ពេជ្រ សោភា ហើយ ពិតជាទប់អារម្មណ៍ឈឺចាប់ សម្រក់ទឹកភ្នែកតាម នាងមិនខាន ។ ប៉ុន្តែអ្វីដែលទស្សនិកជន និងអ្នកគាំទ្រនាង មានការចាប់អារម្មណ៍ និងងឿងឆ្ងល់ខ្លាំងនោះ គឺនាងមាន បញ្ហាអ្វី ហេតុអីនៅសុខៗ រំលេច ភាពឈឺចាប់ទុក្ខសោកបែបនេះ បង្ហោះពេញបណ្តាញទំនាក់ទំនងសង្គម Facebook ដូច្នេះ ?

* ទីនេះ មានវីដេអូ

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល