(មេនឆេស្ទើ)៖ កីឡាករខ្សែប្រយុទ្ធលេខ១ ក្នុងក្លឹប Celta Vigo របស់អេស្ប៉ាញ បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៣ឆ្នាំលេងឲ្យក្លឹបថ្មី Manchester City របស់អង់គ្លេសចាប់ពីរដូវកាលឆ្នាំ២០១៦-២០១៧ តទៅ ក្រោយបញ្ចប់ យុទ្ធនាការ UEFA Euro 2016 នៅប្រទេសបារាំង។

សារព័ត៌មាន Skysports បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធជនជាតិអេស្ប៉ាញ បានរង់ចាំឱកាសនេះជាយូរមកហើយ ក្នុងការផ្លាស់ចេញពីក្លឹប Celta Vigo ដោយព្រមមកតាមគ្រូបង្វឹកជោគជ័យ Pep Guardiola ពេលអតីតគ្រូបង្វឹក FC Barcelona មួយនេះមកដឹកនាំក្លឹបនៅចក្រភពអង់គ្លេសវិញ បន្ទាប់ពីចាកចេញពីក្លឹប Bayern Munich របស់អាល្លឺម៉ង់។

កីឡាករវ័យ២៩ឆ្នាំ Nolito ត្រូវបានគេរាយការណ៍មកថា មានតម្លៃខ្លួន ១៤.១លានផោន ក្នុងការមកចូលរួមក្នុង ពហុកីឡដ្ឋាន Etihad ជាមួយនឹង ជាមួយនឹង David Silva ជាមួយនឹងការបង្ហាញខ្លួនបានចំនួន ១០០ប្រកួត និងស៊ុត បញ្ចូលទីបាន៣៩គ្រាប់នៅក្នុងក្លឹបលេងនៅ La Liga ក្របខណ្ឌកំពូលអេស្ប៉ាញ មុនពេលចាកចេញពីក្លឹប Benfica របស់ព័រទុយហ្គាល់ ក្នុងឆ្នាំ២០១៣មក។

កីឡាករដែលមានឈ្មោះពេញហៅថា «Manuel Agudo Duran» នោះ ត្រូវបានកោះហៅចូលលេងក្នុងក្រុមជម្រើសជាតិ ដែលមានរហស្សនាមថា «គោជល់អេស្ប៉ាញ» ក្នុងឆ្នាំ២០១៤ ដោយបំប៉ោងសំណាញ់ទីបាន៥គ្រាប់ ពីការបង្ហាញខ្លួនបាន ១២ប្រកួតមកនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង