CamNews

ប៉ែន តុលា គោរពតាម​ការ​សម្រេច​ចិត្ត របស់​អតីត​គូ​ដណ្តឹង និង​មិន​បង្ខំ​អ្វី​ទាំង​អស់

ភ្នំពេញ៖ ភាពចម្រូងចម្រាស នៅក្នុងគ្រួសាររបស់ លោក អ៊ិន សុភិន បានធ្វើឲ្យទស្សនិកជន ទូទាំងប្រទេស បានដឹងថា រឿងរ៉ាវគ្រប់យ៉ាងកើតឡើង ដោយសារតែបុរសសង្ហា លោក ប៉ែន តុលា ដែលជាអតីតគូដណ្តឹងរបស់ ភិន សុដាលីស ដែលជាចំណែកនៃជាដើមចម ធ្វើឲ្យគ្រួសារ គេមានការអាក់អន់ស្រពន់ចិត្ត ជាមួយគ្នា ខណៈដែលឪពុករបស់ដាលីស នៅតែចិញ្ចឹមចិត្តចង់ឲ្យនាង និងអតីតគូដណ្តឹងរៀបការ ជាមួយគ្នាគ្មានការប្រែប្រួល ។ តែ ភិន សុដាលីស បានរក្សាជំហររបស់ខ្លួនថា មិនអាចទទួលយកអតីតគូដណ្តឹង ធ្វើជាស្វាមី នាពេលអនាគតឡើយ ។

ជួបសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ អតីតតារាសម្តែង និងជាតារាបង្ហាញម៉ូដ ដែលកំពុងតែវិវត្តន៍ខ្លួន ទៅជាពាណិជ្ជករវ័យក្មេង លោក ប៉ែន តុលា បានប្រាប់ឲ្យដឹងថា លោកបានដឹងរឿងគ្រប់យ៉ាងដែលកើតឡើងលើគ្រួសារ លោក អ៊ិន សុភិន ហើយលោកក៏បានឃើញ ការបកស្រាយរបស់ ដាលីស ផងដែរ ហើយអ្វីដែលលោកចង់និយាយ គឺរឿងគ្រប់យ៉ាង វាមិនដូចដាលីស និយាយទាំងស្រុងទេ។

លោក ប៉ែន តុលា និយាយថា «រវាងខ្ញុំ និងដាលីសពួកយើង បានសម្រេចចិត្តភ្ជាប់ពាក្យ ជាមួយគ្នា ដោយកើតចេញពីក្តីស្រលាញ់ ដែលមានចំពោះគ្នារៀងៗខ្លួន មិនមានការបង្ខិតបង្ខំ ណាមួយពីប៉ា (អ៊ិន សុភិន) ទេ រាល់ពេលប៉ាគាត់តែងតែសួរពីចិត្តខ្ញុំ និងដាលីសស្រលាញ់គ្នាដែរឬទេ ហើយដាលីស មិនបានបដិសេធន៍ទេ។ ជារឿយៗប៉ាគាត់តែងអប់រំខ្ញុំជាប់ជានិច្ច ឲ្យធ្វើរឿងល្អ យកចិត្តយកថ្លើម ដាលីស កុំឲ្យមានបញ្ហាជាមួយគ្នា មុននិងក្រោយ ពីភ្ជាប់ពាក្យពួកខ្ញុំស្រលាញ់គ្នាខ្លាំងណាស់។ តែមួយរយៈនេះ ខ្ញុំផ្ទាល់ ក៏មិនដឹងថា មកពីរឿងអីបានជាសុខៗ មានរឿងបែបនេះកើតឡើង»។

លោក ប៉ែន តុលា ប្រាប់ឲ្យដឹងទៀតថា «សម្រាប់ខ្ញុំ គឺខ្ញុំនឹងទទួល យកការសម្រេចចិត្តរបស់ ដាលីស គ្រប់បែបយ៉ាង មនុស្សម្នាក់ៗ មិនអាចបង្ខំគេបានទេ ពួកយើងធំៗអស់ហើយ អាចសម្រេចចិត្តបាន ហើយខ្ញុំសុំបដិសេធន៍យ៉ាងដាច់ខាតថា ប៉ាមិនដែលបង្ខំពួកខ្ញុំទេ ខ្ញុំសូមនិយាយថា ទឹកចិត្ត ឪពុកម្តាយគ្រប់គ្នា គ្មានឪពុកម្តាយណាចង់ឲ្យកូនខ្លួន ជួបរឿងលំបាកវេទនាឡើយ ។ ជារឿយៗប៉ាតែងតែ ប្រាប់ឲ្យខ្ញុំមើលថែ ដាលីស ឲ្យបានល្អទៀតផង…»។

នៅពេលដែលសួរដល់រឿង ដែលតារាស្រី កញ្ញា ភិន សុដាលីស ទម្លាយថា លោក ប៉ែន តុលា បានប្រើហិង្សាដាក់នាងនោះ ត្រូវបានលោកអះអាងថា មិនមែនជាការពិតនោះទេ លោកមិនអាចលើកដៃ វាយធ្វើបាបមនុស្ស ដែលខ្លួនស្រលាញ់បានឡើយ ។ ម្យ៉ាងយើងរៀនបានច្រើន គួរសមហើយ គួរដឹងថា មួយណាល្អមួយណាអាក្រក់ ដាច់ខាត លោកមិនយកអំពើហិង្សា មកដាក់លើខ្លួន ដើម្បីដោះស្រាយបញ្ហាឡើយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល