(អង់គ្លេស)៖ Bunyadi គឺជាឈ្មោះភោជនីយដ្ឋានមួយ ដែលត្រូវបានគេហៅថា ភោជនីយដ្ឋានអាក្រាត Bunyadi ព្រោះទីនេះចាប់បើកបម្រើអតិថិជន ដែលចូលចិត្តអាក្រាតកាយ អាចមកចូលមកទទួលទានអាហារ នៅទីនេះក្នុងកំឡុងរដូវក្តៅនេះបាន។

Bunyadi មានទីតាំងនៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស គ្រោងនឹងបើកអាជីវកម្ម នៅខែមិថុនាខាងមុខនេះហើយ ក៏មានមនុស្សស្ទើរតែមួយម៉ឺននាក់ ដែលបានកក់កន្លែងនេះទុក មកពិសាអាហារពេលល្ងាច ប៉ុន្តែហាងអាហារនេះ ក៏មានផ្តល់នូវក្រណាត់គ្របខ្លួនមួយកំណាត់ ជូនអតិថិជនផងដែរ ប្រសិនបើពួកគេត្រូវការមិនចាំបាច់ ត្រូវអាក្រាតកាយទាំងស្រុងឡើយ។

ក្រៅពីជាកន្លែងបម្រើសេវាកម្ម អាហារហើយនោះ នៅ Bunyadi ក៏មានក្លឹបផឹកស៊ី ដើម្បីបម្រើ ជូនអតិថិជនយុវវ័យ ដែលចង់មកកន្លែងដ៏រ៉ូមែនទិក ព្រោះពួកគេអាចទទួលបានអារម្មណ៍រីករាយ និងបទពិសោធន៍នៃការអង្គុយទទួលទានអាហារ ក្រោមពន្លឺភ្លើងទៀន នៅតុកៅអីឫស្សីដ៏ស្រស់ស្អាត គ្មានអគ្គិសនី ឬសម្លៀកបំពាក់ឡើយ ក្នុងករណីដែលពួកគេចង់បែបនេះ។

Seb Lyall ស្ថាបនិកភោជនីយដ្ឋានមួយនេះ និយាយថា មនុស្សជាច្រើនគួរតែចំណាយពេល មកពិសាអាហារនៅទីនេះ ដើម្បីទទួលបាន បទពិសោធន៍ នៃសេរីភាពសម្រាប់ជីវិត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង