ព័ត៌មានកីឡា៖ ការបរាជ័យដ៏ធ្ងន់ធ្ងររបស់ Real Madrid ក្នុងទឹកដីម្ដងនេះ បានជម្រុញឲ្យក្រុម រងការប៉ះទង្គិចទាំងសងខាង ទាំងខាងក្នុង និង ខាងក្រៅ ខណៈដែលអ្នកគាំទ្រមួយចំនួនបានអះអាងថា ការបរាជ័យនេះកើតចេញពីការធ្វេសប្រហេសរបស់ក្រុម មើលស្រាលដៃគូរប្រកួត ។ ហើយចំណែក Ronaldo ក៏មានការអាក់អន់ស្រពន់ចិត្ដនឹង ការបរាជ័យនេះផងដែរ ដោយសម្រេចចិត្ដមិនផ្ដល់កិច្ចសម្ភាស ជាមួយអ្នកការសែត ក្រោយចប់ការប្រកួត ។

Real Madrid ទទួលការប៉ះទង្គិចអារម្មណ៍យ៉ាង ធ្ងន់ធ្ងរក្រោមឥទ្ធិពលនៃការបរាជ័យក្នុងទឹកដីរបស់ខ្លួន ជាពិសេសនោះ កីឡាករ Ronaldo មានការក្រពុលមុខជាខ្លាំង រហូតហ៊ានត្អួញត្អែប្រាប់ទៅសមាជិកក្នុងក្រុម ថា នេះគឺជារឿងមួយដែល ធ្វើឲ្យម៉ាសជាទីបំផុត ។ ទន្ទឹមនឹងការលើកឡើងផងដែរ ការខឹងក្រោធរបស់ កីឡាករ នឹងលទ្ធផលបង្ហាញនេះ បានជម្រុញឲ្យមានការប្រងើយកន្ដើយ មិនរវីរវល់ នឹងអ្នកការសែតឡើយក្រោយចប់ការប្រកួត រហូត កីឡាករហ៊ានសន្យាអះអាងថា គាត់នឹងមិនផ្ដល់កិច្ចសម្ភាសអ្វីបន្ដទៀតនោះទេ រហូតចប់រដូវកាលនេះ ដែលនេះគឺជាសម្ដីចុងក្រោយ របស់កីឡាករ ជាមួយនឹងទឹកមុខស្រងូតស្រងាត់ជាមួយនិងការបរាជ័យនោះ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball