ព័ត៌មានអន្តរជាតិ ៖ WikiLeaks ប្រកាសផ្តល់ប្រាក់រង្វាន់ ជាលុយសុទ្ធ៥០,០០០ម៉ឺនដុល្លារសម្រាប់ ឃ្លីបវីដេអូ ក៏ដូចជា អាថ៍សម្លេង ពីបន្ទប់យន្តហោះណាមួយ ស្តែងអោយដឹង ពីការវាយប្រហារទ័ព អាកាសសហរដ្ឋអាមេរិក វាយប្រហារកំទេច ពេទ្យគ្មានព្រំដែន ឬ Doctors Without Borders Hos- pital នៅក្នុងទីក្រុង Kunduz ប្រទេស អាហ្វហ្គានីស្ថាន ។

Wikileaks ចុះផ្សាយនៅលើទំព័ររបស់ខ្លួន ដោយមានការគូស បញ្ជាក់ក្តែងៗអោយដឹងថា ៖ “We are raising a $50,000 bounty to obtain the footage, the cockpit audio, the inquiry report and other relevant materials such as the Rules of Engagement active at the time,” ។

គួររំឮកថា អំឡុងថ្ងៃទី ៣ ខែតុលា កន្លងទៅនេះ មន្ទីរពេទ្យគ្មានព្រំដែន នៅក្នុងទីក្រុង Kunduz រង នូវការវាយប្រហារយ៉ាងដំណំ ពីទ័ពអាកាស US ដឹកមុខដោយ យន្តហោះ ចម្បាំង Gunships AC 130 ឈានទៅសម្លាប់បុគ្គលិក ក៏ដូចជា អ្នកជម្ងឺសរុប ២២ នាក់ ។ សេច ក្តីថ្លែងការណ៍ Wikileaks បំភ្លឺអោយដឹងថា យន្តហោះចម្បាំង Gunships AC 130 បាន ថតផ្តិត រូបភាពនៃការវាយប្រហារ របស់ខ្លួនជាមួយនឹងប្រព័ន្ធកាម៉េរ៉ា បំពាក់បច្ចេកវិទ្យាខ្ពស់ បើយោងតាម និតិវិធី យោធា ឃ្លីបវីដេអូ មួយនេះ គួរតែត្រូវរក្សាទុក អមជាមួយអាថ៍សម្លេង នៃការវាយប្រហារ ។របាយការណ៍ស៊ើបអង្កេត មុនការវាយប្រហារ ក៏មានការចាត់តាំង យន្តហោះចម្បាំង ‘AR 15-6’ អោយ ចូលរួមវាយប្រហារ ដូចគ្នាដែរ ។

គួររំឮកថា កន្លងទៅនេះ រដ្ឋាភិបាល វ៉ាស៊ិនតោន មានលោកប្រធានាធិបតី បារ៉ាក់អូបាម៉ាជាប្រមុខ នោះបានទទួលសារភាពទោសកំហុស ពីការវាយប្រហារលើកនេះថា ពិតជា កំហុសរបស់ខ្លួនពិត ប្រាកដមែន ៕

- អាន ៖ ទ័ពអាកាស US កំទេច ពេទ្យគ្មានព្រំដែន លោក Obama ចេញមុខ សារភាព កំហុស និង សុំអភ័យទោសហើយ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ