ភ្នំពេញ៖ ទោះបីជាព្រះរាជពិធីបុណ្យអុំទូក ត្រូវខកខានក្នុងការប្រារព្ធ សម្រាប់ឆ្នាំ២០១៥នេះយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកទោសដែលជាប់ពន្ធនាគារ នឹងត្រូវបានលើកលែង និងបន្ធូបន្ថយ។

នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ក្រសួងយុត្តិធម៌បានសហការជាមួយក្រសួងមហាផ្ទៃនិងអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បើកកិច្ចប្រជុំលើកលែង និងបន្ធូបន្ថយទោស ក្នុងឱកាសបុណ្យអុំទូក អកអំបុក និងព្រះខែ។

លោក សុច សុផាន់ណារ៉ា ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មានមុនពេលបើកកិច្ចប្រជុំថា មូលហេតុនៃការបើកកិច្ចប្រជុំដោយសារតែមានការស្នើសុំពីប្រធានពន្ធនាគារទាំង២១ខេត្ត-ក្រុង និងមទាំង៤(មណ្ឌលកែប្រែ១-២-៣និង៤)។

លោកថា ការលើកលែងនេះ ទៅលើទណ្ឌិតណាដែលមានការកែប្រែ និងមានការអប់រំត្រឹមត្រូវក្នុងពន្ធនាគារ ហើយមានឯកសារបញ្ជាក់គ្រប់គ្រាន់។

លោកបន្ថែមទៀតថា ក្នុងរយៈពេលមួយឆ្នាំកម្ពុជាបានធ្វើការលើកលែងទោសដល់អ្នកជាប់ពន្ធនាការ៣ដង គឺថ្ងៃបុណ្យអុំទូក ពិសាខបូជា និងបុណ្យចូលឆ្នាំខ្មែរ។

ប្រធាននាយកដ្ឋានរូបនេះ បញ្ជាក់ថា “ក្រិត្យលខ២៨កំណត់២ភាគ៣នៃទោសបានធ្វើការលើកលែងទោស។ ១ភាគ៣នៃទោសគឺការបន្ធូបន្ថយទោស ការបន្ធូបន្ថយនោះ មាន៣ទៀត គឺមាន១២ខែ៩ខែនិង៦ខែ”។

ឆ្លើយតបទៅនឹងការលើកឡើងថា ការលើកលែងនិងបន្ធូបន្ថយទោស ធ្វើឡើងដោយមិនមានភាពត្រឹមត្រូវនោះ លោកបានថ្លែងថា គឺមានគណៈកម្មកាវាយតម្លៃមួយ ធ្វើឡើងដោយសុក្រឹត្យភាព យ៉ាងច្បាស់លាស់ទៅតាមលំដាប់ថ្នាក់នីមួយៗនៅក្នុងខេត្ត។

ទោះបីជាយ៉ាងណាលោកក៏មិនទាន់ដឹងថា មានអ្នកទោសប៉ុន្មាននាក់ដែលត្រូវបានលើកលែងនិងបន្ធបន្ថយទេ ហើយក៏មិនដឹងថាថ្ងៃណាច្បាស់លាស់ដែរ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល