Mexico គឺជាប្រទេសនៅទ្វីបអាមេរិក ដំបូងគេ ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ជូនទិន្នន័យ ដោយ
ពន្លឺដែលចេញពីអំពូលភ្លើង LED ក្នុងល្បឿនឡើងដល់ 10Gb/s។ នេះគឺជាបច្ចេកវិទ្យា បង្កើត
ឡើងដោយក្រុមហ៊ុន Sisoft សហការណ៍ជាមួយមន្ទីរបច្ចេកវិទ្យា Mexico (ITAM)។

លោក Arturo Campos តំណាងរបស់ក្រុមហ៊ុន Sisoft បានឱ្យដឹងថា ក្រុមវិស្វករ Mexico បាន
អភិវឌ្ឍបច្ចេកវិទ្យាមួយ ដែលមានឈ្មោះថា InternetLedCom មានលទ្ធភាពបញ្ជូនទិន្នន័យ ជា
សម្លេង រូបភាព និង អ៊ីនធឺរណែត ដោយប្រើពន្លឺដែលគេមើលឃើញ (VLC) ចេញពី អំពូលភ្លើង
ប្រភេទ LED ។ ដើម្បីអាចប្រើប្រាស់នូវបច្ចេកវិទ្យានេះ ក្រុមអ្នកវិទ្យាសាស្ដ្រ ត្រូវប្រើឧបករណ៍
ទទួល និងបញ្ជូនទិន្នន័យពិសេសៗ។

ខាងក្រុមហ៊ុន Sisoft ឱ្យដឹងថា ពួកគេប្រើបច្ចេកវិទ្យាថ្មី ដើម្បីបញ្ជូនសម្លេង វីដេអូ និងអ៊ីនធឺរ
ណែត ក្នុងល្បឿនឡើងដល់ 10Gb/s ។ នេះគឺជាបច្ចេកវិទ្យាលំដាប់ខ្ពស់ និងខ្លាំងជាងធៀបនឹង
ប្រព័ន្ធ Li-Fi (Light-Fidelity) ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Siemens និងសកលវិទ្យាល័យ
Pennsylvania ដែលមានល្បឿនជាលំដាប់លំដោយ គឺ 500Mb/s និង 1,6Gb/s ។

ក្រៅពីការបញ្ជូនទិន្នន័យក្នុងល្បឿនដ៏លឿន ភាគីក្រុមហ៊ុន Sisoft ក៏បានសង្កត់ធ្ងន់ទៅលើចំនុច
ខ្លាំងរបស់បច្ចេកវិទ្យា InternetLedCom នោះគឺ ការធានាសុវត្ថិភាពរបស់ទិន្នន័យ។

យោងតាមក្រុមហ៊ុន Sisoft ដោយសារតែទិន្នន័យ ត្រូវបានបញ្ជូន ដោយ VLC ដូច្នេះ វានឹងមិន
ត្រូវបានវាយប្រហារ ឬការលួចទិន្នន័យ ពីក្រុមចោរអ៊ីនធឺរណែហែកឃើរនោះទេ។ ជាងនេះ
បច្ចេកវិទ្យា InternetLedCom ក៏អាចដាក់ពង្រាយនៅតាមតំបន់ដាច់ស្រយាល ដែលពុំទាន់មាន
ហេត្ថារចនាសម្ព័ន្ធបច្ចេកទេសស្ដង់ដា ឬនៅក្នុងមន្ទីរ ជាកន្លែងដែលរលកអ៊ីនធឺរណែតគ្មានខ្សែ
(Wifi) ត្រូវរំខាន ឬកាត់ផ្ដាច់ដោយសារឧបករណ៍នានាក្នុងមន្ទីរពេទ្យ។

បច្ចុប្បន្ន សេវាកម្ម InternetLedCom មានតម្លៃប្រហែលពី ៥០ ទៅ ៦០ដុល្លារអាមេរិក/ខែ ដូច្នេះ
វាអាចជួយ Mexico បញ្ចុះតម្លៃនៃសេវាកម្មអ៊ីនធឺរណែត នៅពេលអនាគតដ៏ខ្លីខាងមុខ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Phys