ភ្នំពេញ៖ តារាសម្តែង និងម៉ូដែលមាន រូបសម្រស់ស្រស់សោភា កញ្ញា ម៉ានីកា ថ្មីៗនេះ បានលេចធ្លាយដំណឹង ដ៏រសើបមកថា នាងកំពុងលួចមានទំនាក់ទំនង ស្នេហាស្ងាត់ៗ ជាបុរសម្នាក់ រស់នៅដែនដីប្រទេស មហាអំណាចសហរដ្ឋអាមេរិក។ ប៉ុន្តែដំណឹងនេះ ត្រូវបាននាងបដិសេធថា ពុំមែនជាព័ត៌មានពិតនោះឡើយ គឺគ្រាន់តែជា ពាក្យចចាមអារ៉ាមប៉ុណ្ណោះ។

យោងតាមប្រភព ចេញពីចង្កោម អ្នកសិល្បៈដូចគ្នា បានបង្ហើបមកថា មួយរយៈពេលនេះ គេតែងបានឃើញ កញ្ញា ម៉ានីកា បង្ហាញពីភាពហ៊ឺហារ ខុសប្លែកពីពេលមុនៗ។ ស្របពេលដំណឹងស្នេហ៍រប ស់នាងជាមួយ បុរសអាមេរិក កំពុងតែលេចធ្លាយ ចេញមកខាងក្រៅ គួរឱ្យចាប់អារម្មណ៍។

ប្រភពបានបញ្ជាក់ថា បុរសអាណិកជន វ័យជាង៤០ឆ្នាំម្នាក់នេះ បានស្រឡាញ់ហើយតាមទាក់ទងញ៉ែញ៉ង កញ្ញា ម៉ានីកា ជាង១ឆ្នាំមកហើយ ប៉ុន្តែមុននេះ នាងមិនចាប់អារមណ៍ និងព្រមទទួលយកបុរសម្នាក់នេះ ធ្វើជាគូស្នេហ៍ឡើយ។ ស្រាប់តែពេលថ្មីៗនេះ ទើបគេបានដឹងថា នាងកំពុងទាក់ទង ជាមួយបុរសម្នាក់នោះ យ៉ាងស្និទ្ធស្នាលដោយ ពាក្យសម្តីផ្អែមល្ហែប្រៀប ដូចជាស្គាល់គ្នាយូរឆ្នាំមកហើយ។ ម្យ៉ាងទៀត គេក៏ដឹងថា បុរសម្នាក់នេះ មានបំណងជួយឧបត្ថមដល់ នីកា បើសិនជានាងព្រមឈប់ពីសិល្បៈ និងឆ្លើយថា OK ។

ផ្តល់សម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នេះ តារាស្រីសម្តីផ្អែមបង្កប់ដោយមន្តស្នេហ៍ កញ្ញា ម៉ានីកា បាននិយាយបដិសេធន៍ថា "អត់មានទេបង … .(សើច) ប្រហែលជាគេយល់ច្រឡំហើយមើលទៅ..! ព្រោះមកដល់ឥឡូនេះ ខ្ញុំពុំទាន់សំឡឹងឃើញ បុរសណាម្នាក់ ដែលគួរឲ្យទុកចិត្តផងហ្នឹង? ។ ខ្ញុំទទួលស្គាល់ថា ពិតជាមានអ្នករស់ នៅក្រៅស្រុកទាក់ទងស្រឡាញ់មែន ប៉ុន្តែខ្ញុំមិនទាន់ចាប់អារម្មណ៍ ព្រោះមិនត្រូវចិត្តទេ។ បើនិយាយទៅ គឺអត់ទាន់មាននិស្ស័យ និង ម្យ៉ាងពុំមានទំនុកចិត្តទៅលើ បុរសណាម្នាក់ឡើយ.."។

តារាសម្តែង វ័យ២៧ ឆ្នាំកញ្ញា ម៉ានីកា បានបន្ថែមថា "ខ្ញុំសុំបដិសេធ ចំពោះដំណឹងមានទំនាក់ទំនងស្នេហា លួចលាក់ ជាមួយបុរស រស់នៅអាមេរិក។ នេះគ្រាន់តែពាក្យចចាមអារ៉ាម និយាយគ្មានការពិត ហើយខ្ញុំក៏អត់ទាន់មាន ស្នេហាអីឡើយពេលនេះ។ ចំណែករឿងថា មានអ្នកជួយឧបត្ថម្ភ ដើម្បីឲ្យឈប់ពីសិល្បៈនោះ ក៏គ្មានដែរ .!"។

គួររំឭកថា តារាសម្តែង ម៉ានីកា កាលពីដើមឆ្នាំ២០១៤ នាងធ្លាប់ប្រកាសឲ្យ មហាជនជនដឹង ជាសារធារណៈ ស្ទើរគ្រប់គ្នា ដោយពាក្យសម្ដីប្រាកដប្រជាថា នៅក្នុងឆ្នាំ២០១៤នេះ នាងនឹង បើកចំហបេះដូង រង់ចាំទទួលស្នេហ៍ពិត ដោយពុំមានការរួញរាទៀតឡើយ។ ទន្ទឹមនឹងការប្រកាសនេះ មិនទាន់ទាំងបាន ប៉ុន្មានផង ក៏មានព័ត៌មានថា នីកា បានលួចផ្អែមល្ហែម និងស្និទ្ធស្នាលបុរសវ័យប្រហែលគ្នាម្នាក់។ ប៉ុន្តែដំណឹងនេះ ត្រូវបាននាងចេញមុខបដិសេធភ្លាមៗ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល