CamNews

ស្រ្តីជនជាតិអង់គ្លេសម្នាក់ ចុះងូតទឹកសមុទ្រ បានបាត់ខ្លួនដោយមិនដឹងមូលហេតុ ខណៈសពបុរសខ្មែរម្នាក់...

(ព្រះសីហនុ)៖ ស្រ្តីជនជាតិអង់គ្លេសម្នាក់ បានចុះងូតទឹកសមុទ្រ ហើយបានបាត់ខ្លួនមិនដឹងមូលហេតុ រហូតដល់ពេលនេះ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ កំពុងស្វែងរក តែពុំទាន់ឃើញនៅឡើយទេ តាំងពីវេលាម៉ោង១៥៖២០នាទីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចពយយាយម៉ៅ ភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសដែលបាត់ខ្លួនឈ្មោះ ROBERT AISHA.IFE ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខGBR ៥៣០៤៨១៨០៧ViSA លេខTI១២១៦៣៣១៨។ ស្រ្តីរងគ្រោះ បានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ផុតកំណត់ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៧ ហើយស្នាក់នៅផ្ទះសំណាក់ឌឺលុច ទើបបាន២ថ្ងៃ ប៉ុណ្ណោះ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។

ដោយឡែកមួយករណីទៀតនៅព្រឹកថ្ងៃទី​១៥​ ខែកុម្ភៈ​ ឆ្នាំ២០១៧នេះ​ សមត្ថកិច្ចបានឃើញសាកសពទឹក នៅចំណុច​ពយ​គីងគួក​ ភូមិ​ដើមថ្កូវ​ សង្កាត់កោះរ៉ុង​ ក្រុង-ខេត្តព្រះសីហនុ​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ សាកសពអណ្ដែត​ឈ្មោះ​ ចៃ​ ភេទប្រុស​ អាយុ​ប្រហែល​២០ឆ្នាំ​ ស្រុកកំណើត​ ភូមិចំលងគោ​ ឃុំ​ថ្មស​ ស្រុក​បូទុមសាគរ​ ខេត្តកោះកុង ​បានបាត់ខ្លួនរយៈពេលពីរថ្ងៃមកហើយ​ (ពីថ្ងៃ​១៣​ ខែកុម្ភៈ​ ឆ្នាំ២០១៧​)៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី​