ក្រពេញទីរ៉ូអ៊ីត គឺជាក្រពេញអង់ដូគ្រីន (endocrine) ដែលមានរាងជាមេអំបៅ វាមានទីតាំងស្ថិតនៅពីខាងក្រោមប្រអប់សំលេង (Larynx) ។ មុខងាររបស់រាងកាយ និងសរីរៈជាច្រើន ដូចជាបេះដូង ខួរក្បាល ថ្លើម តម្រងនោម និងស្បែកត្រូវបានគ្រប់គ្រងដោយអរម៉ូនដែលផលិតដោយក្រពេញទីរ៉ូអ៊ីតនេះ។ ដូចនេះបើយើងធ្វេះប្រហែស វាអាចនឹងប៉ះពាល់ដល់មុខងារជាច្រើននៅក្នុងសារពាង្គកាយរបស់យើងយ៉ាងខ្លាំង។

តើអ្វីទៅជាជំងឺក្រពេញទីរ៉ូអ៊ីត?

មានជំងឺក្រពេញទីរ៉ូអ៊ីតជាច្រើន ដែលធ្វើឲ្យមានប៉ះពាល់ដល់មុខងាររបស់វា ប៉ុន្តែមានតែជំងឺ ២ធំៗដែលឧស្សាហ៍ជួបបំផុតនោះគឺ មុខងារក្រពេញទីរ៉ូអ៊ីតធ្លាក់ចុះ (Hypothyroide) និងមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង (Hyperthyroide)។

នៅក្នុង Hypothyroidism ជាជំងឺមួយដែលក្រពេញទាំងនេះមិនមានសកម្មភាព ដោយពួកវាឈប់ផលិតអ័រម៉ូនដើម្បីទៅបំពេញតម្រូវការរបស់រាងកាយ។ វាអាចបណ្តាលមកពីភាពមិនប្រក្រតីនៅពេលចាប់កំណើត ការវះកាត់ក្រពេញទីរ៉ូអ៊ីត ជំងឺ Autoimmune ឬដុំពកក។

រីឯ Hyperthyroidism មានន័យថាក្រពេញមានសកម្មភាពលើសកំណត់ដោយចាប់ផ្តើមផលិតអ័រម៉ូនច្រើនហួសកម្រិត។ បញ្ហានេះកើតឡើងដោយសារស្ថានភាពជំងឺ Autoimmune ដែលគេហៅថាជាជំងឺធ្ងន់ធ្ងរ (Graves) ផងដែរ។

តើរោគសញ្ញារបស់ជំងឺនេះមានអ្វីខ្លះ?

ជំងឺនេះ មិនងាយស្រួលក្នុងការកំណត់រោគសញ្ញាដោយខ្លួនឯងនោះទេ ដោយសារតែវាមានរោគសញ្ញាប្រហាក់ប្រហែលជាមួយនឹងជំងឺផ្សេងៗទៀត។ ប៉ុន្តែ យើងសូមនាំយកនូវរោគសញ្ញាមួយចំនួនដែលអាចជួយមិត្តអ្នកអានដើម្បីសង្កេតមើលលើសកម្មភាពរស់នៅប្រចាំថ្ងៃមានដូចជា៖

អស់កម្លាំង ល្ហឹតល្ហៃ ងងុយគេងសូម្បីតែសម្រាកបានគ្រប់គ្រាន់ក៏ដោយ

ធ្លាក់ចុះការចាប់អារម្មណ៍ និងចាប់ផ្តើមមានអារម្មណ៍បាក់ទឹកចិត្ត

បញ្ហារលូតកូន និងបង្ករកំណើត ការកើនឡើងបរិមាណឈាមរដូវ និងរយៈពេលនៃការមកឈាមរដូវយូរជាងមុន

ការទល់លាមក

ភ្លេចភ្លាំង ពិបាកផ្តោតអារម្មណ៍

ការឡើងទម្ងន់ មុខហើមដោយគ្មានមូលហេតុ

ស្បែករមាស់ និងស្ងួតសូម្បីតែប្រើវត្ថុជួយផ្តល់សំណើមរួចក៏ដោយ

ក្រចកស្ងួត និងប្រេះ ហើយសក់អាចធម្មតា ឬស្តើងជាងមុន

សម្លេងស្អក ឬពិបាកដកដង្ហើម

ចាញ់ត្រជាក់ ជាពិសេសនៅចុងម្រាមដៃ និងម្រាមជើង

រមួលសាច់ដុំ

ដូច្នេះ ប្រសិនបើលោកអ្នករកឃើញថាមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមប្រញាប់រួសរាន់ទៅពិភាក្សាជាមួយគ្រូពេទ្យ និងទទួលការព្យាបាលបានទាន់ពេលវេលា ៕

ប្រែសម្រួល ៖ ច័ន្ទ

ប្រភព៖ Womansbeautyextra