CamNews

អាជ្ញាធរអប្សរា អំពាវនាវឱ្យអ្នកលេងហ្គេម «Pokémon Go» ប្រុងប្រយ័ត្នពេលចូលលេង​នៅតំបន់អង្គរ ហើយហាម​ចូល

(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃសុក្រនេះបានអំពាវនាវឱ្យអ្នកលេងហ្គេម Pokémon Go ទាំងអស់ត្រូវមានស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ពេលចូលលេងនៅតំបន់អង្គរ ជាពិសេសនៅតំបន់ប្រាសាទបុរាណ ហើយមិនអនុញ្ញាតឱ្យចូលលេងល្បែងនេះ នៅតំបន់ហាមឃាត់បរិវេណប្រាសាទនោះទេ។

ការប្រកាសរបស់អាជ្ញាធរអប្សរា បានធ្វើឡើងបន្ទាប់ពីសន្ទុះនៃការលេងល្បែង Pokémon Go ដែលកំពុងពេញនិយមនៅលើពិភពលោក បានចូលលុកលុយប្រទេសកម្ពុជា។ យុវជនកម្ពុជា បានចាប់ផ្តើមលេងល្បែង Pokémon Go នៅតាមទីសាធារណៈមួយចំនួនដូចជានៅមុខព្រះបរមរាជវាំង កោះពេជ្រ និងតំបន់អង្គរជាដើម។

នៅក្នុងសេចក្តីជូនដំណឹងរបស់ អាជ្ញាធរជាតិអប្សរា ដែលចេញនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ បានសរសេរថា «ដូច្នេះដើម្បីរក្សាសុវត្ថិភាពប្រាសាទ និងសុវត្ថិភាពផ្ទាល់ខ្លួន អគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា សូមអំពាវនាវឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ មេត្តាមានស្មារតីទទួលខុសត្រូវ ក្នុងការលេងល្បែង Pokémon Go នៅតំបន់អង្គរ ជាពិសេសក្នុងបរិវេណបុរាណ និងសូមគោរពតាមការណែនាំរបស់ភ្នាក់ងារទេសចរ ក៏ដូចជាគោរពស្លាកសញ្ញាសម្គាល់នានានៅក្នុងប្រសាទ ជាពិសេសមិនអនុញ្ញាតឱ្យចូលក្នុងតំបន់ហាមឃាត់ ឬទីតាំងមិនអនុញ្ញាតនៅតាមប្រាសាទ»។

ល្បែង Pokémon Go ដែលប្រើប្រាស់ជាមួយបច្ចេកវិទ្យាស្មាតហ្វូន កំពុងទទួលបានការចាប់អារម្មណ៍ពីមជ្ឈដ្ឋាននានានៅជុំវិញពិភពលោក។ ល្បែងនេះតម្រូវឱ្យអ្នកលេងត្រូវសម្លឹងមើលទូរស័ព្ទដៃ និងដើរតាមទីតាំងនានា ដើម្បីស្វែងរក និងដេញចាប់តុក្កតា Pokémon ដែលបង្កប់ខ្លួននៅទីសាធារណៈទាំងនោះ ប៉ុន្តែវាអាចមើលឃើញតែនៅលើអេក្រង់ទូរស័ព្ទ ឬបច្ចេកវិទ្យាទំនើបប៉ុណ្ណោះ។

យុវវ័យដែលឆ្លក់វង្វេងនឹងការលេងល្បែងនេះហើយខ្វះការប្រុងប្រយ័ត្ន នៅតាមបណ្តាប្រទេសមួយចំនួន បានប្រឈមនឹងគ្រោះថ្នាក់ផងដែរ ក្នុងនោះរួមមានដូចជាគ្រោះថ្នាក់ចរាចរណ៍ ការឆក់ទូរស័ព្ទ និងការដើរបុកវត្ថុអ្វីមួយ ឬបុកមនុស្សជាដើម៕

ផ្តល់សិទ្ធដោយ​ ៖ ហ្រ្វេសញ៉ូវអាសុី