ភ្នំពេញ៖ ផលិតកម្មភូមិពេជ្រភាពយន្ត បានបើកសន្និសីទកាសែតមួយ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ដើម្បីចាក់បញ្ចាំង ជាផ្លូវការ នូវខ្សែភាពយន្តថ្មី ជាវណ្ណកម្មទី៣របស់ខ្លួន មានចំណងជើងថា "ខ្មោចអាសង្ហា" នៅតាមបណ្ដារោងភាពយន្តទំនើបៗជាច្រើន ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ខាងមុខនេះ ដែលចូលរួមសម្ដែងដោយ តារាកំប្លែងល្បីៗ ប្រចាំក្នុងស្ថានីយទូរទស្សន៍ CTN និងតារាប្រុសស្រីល្បី ជាច្រើនដួងទៀត។

ក្នុងពិធីបើកសន្និសីទកាសែត ដែលធ្វើឡើងនៅក្នុងសណ្ឋាគារ អាំងទែកង់ទីណង់តាល់ នារសៀលថ្ងៃដដែលនេះ មានការអញ្ជើញចូលរួម ដោយ លោក ស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ដើង ពុទ្ធពណ៌ ចាងហ្វាងផលិតកម្ម ភូមិពេជ្រភាពយន្ត, លោក អេឡិច ដេស៊ីវ អ្នកបច្ចេកទេសថតមកពីប្រទេសកាណាដា ,នាយ ចឹម ជាតួឯកប្រុស កញ្ញា សាឡាត់ ស្រីឡាង ជាតួឯកស្រី រួមទាំងតារាកំប្លែងល្បីៗ មួយចំនួនទៀត។

លោក ដើង ពុទ្ធពណ៌ ចាងហ្វាងផលិតកម្ម ភូមិពេជ្រភាពយន្ត បានថ្លែងឲ្យដឹងថា ខ្សែភាពយន្តខ្នាតធំរឿង"ខ្មោចអាសង្ហា" ជារឿងទី៣ បន្ទាប់ពីរឿង "វិញ្ញាណម្ចាស់ពូក" និងរឿង "ព្រាយខ្លា" របស់ផលិតកម្មភូមិពេជ្រ ដែលទទួលបានការគាំទ្រច្រើន ក្រោយបានពីចាក់បញ្ចាំង ពីសំណាក់បងប្អូនខ្មែរ របស់យើង ។ រឿង "ខ្មោចអាសង្ហា" ថ្វីដ្បិតជារឿងខ្មោច ប៉ុន្តែបានឆ្លុះបញ្ចាំង ពីសង្គមកម្ពុជាបច្ចុប្បន្ន និងការអប់រំក្នុងផ្នត់គំនិតកូនខ្មែរ ហើយធ្វើឲ្យអ្នកទស្សនា សើចក្អាកក្អាយ ក្នុងផ្ទៃរឿងទាំងមូល តាំងពីដើមរហូតដល់ចប់ ។

លោកបន្តថា រឿង"ខ្មោចអាសង្ហា" បានចូលរួមសហការផលិត ពីអ្នកជំនាញផលិតភាពយន្ត មកពីប្រទេសកាណាដា និងអ្នកឯកទេស ជាច្រើនទៀត មកពីប្រទេសបារាំង ដោយមានការចូលរួម វិនិយោគទុនពី កញ្ញា វ៉ាន់ណេ និងក្រុមហ៊ុនភូមិពេជ្រ ភាពយន្ត ។ លោកមានមោទនភាពខ្លាំងណាស់ ដែលកូនខ្មែរយើង នៅជាប់ចិត្ត ស្រឡាញ់ខ្សែភាពយន្តខ្មែរ ដែលមានចរិត និងរសជាតិជាខ្មែរពិតៗ ។

ដោយឡែកលោក ស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា លោកសូមកោតសរសើរ ចំពោះផលិតកម្ម ភូមិពេជ្រភាពយន្ត ដែលតែងតែចូលរួម ចំណែកផលិតភាពយន្តខ្មែរ ប្រកបដោយគុណភាព ដើម្បីធ្វើយ៉ាងណា ឲ្យមានលក្ខណៈស្ដង់ដារ ប្រកួតប្រជែងជាមួយ ភាពយន្តបរទេស។

លោកថា បច្ចុប្បន្ននេះ មានភាពយន្តបរទេសច្រើនណាស់ កំពុងតែចាក់បញ្ចាំង ក្នុងទីផ្សារភាពយន្តខ្មែរ ដែលធ្វើឲ្យផលិតក ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្ដែងការព្រួយបារម្ភ ហើយកំពុងតែជម្រុញ និងលើកទឹកចិត្តយ៉ាងខ្លាំងក្លា ដល់ផលិតករ គ្រប់រូប ក្នុងការផលិតរឿង ដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ និងរោងភាពយន្ត ឲ្យបានច្រើន និងមានគុណភាពល្អ ស្របតាមការចង់បាន របស់ទស្សនិកជន ។

សូមបញ្ជាក់ថា រឿង "ខ្មោចអាសង្ហា" នឹងចាក់បញ្ចាំង នៅរោងភាពយន្តលីជេនទូលគោក លីជេនស៊ីធីម៉ល លីជេនស្ទឹងមានជ័យ រោងភាពយន្តស៊ីនេផ្លិច ផ្លាទីនីមសូរិយា និងរោងភាពយន្ត មេយើផ្សារទំនើបអេអនម៉ល នៅថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ៕

<object width="498" height="427" data="http://www.youtube.com/v/Dje6FnL8Q10&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Dje6FnL8Q10&rel=1" /></object>

<object width="498" height="427" data="http://www.youtube.com/v/PQIFFuHgr4c&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/PQIFFuHgr4c&rel=1" /></object>

បញ្ជាក់ ៖ ព័ត៌មានទាក់ទង សូមចូលទៅកាន់ ទំព័រហ្វេសប៊ុក របស់ ផលិតកម្មភូមិពេជ្រភាពយន្ត