ភ្នំពេញ៖ «Valentine's Day» ឬ «ថ្ងៃបុណ្យនៃ សេចក្តីស្រលាញ់» ដែលយុវវ័យ មួយចំនួនហៅថា «ថ្ងៃបុណ្យសង្សារ» ជាថ្ងៃដែលរៀបចំដើម្បី រំលឹកដល់សេចក្តី ស្រលាញ់របស់ បុព្វជិកជនជាតិរ៉ូមុំាង ដែលសុខចិត្តលះបង់ជីវិត ដើម្បីការពារ សេចក្តីស្រឡាញ់នោះ ។

បច្ចុប្បន្នបុណ្យនេះ កំពុងចាក់ឫស ក្នុងដួងចិត្តរបស់ ប្រជាជននៅក្នុង ប្រទេសកម្ពុជា ជាពិសេសនៅក្នុង ស្រទាប់យុវវ័យ ។ «Valentine's Day» ត្រូវបានគេប្រារព្ឋឡើង នៅក្នុងថ្ងៃទី ១៤ ខែកុម្ភៈរៀងរាល់ឆ្នាំ ហើយដោយ តែដល់ថ្ងៃនេះពួកគេតែងតែទិញអំណោយ ផ្កាកូឡាបជូនអ្នក ដែលខ្លួនស្រឡាញ់ ហើយយុវវ័យខ្លះផុងខ្លួនលះបង់ ខ្លួនប្រាណដើម្បីបង្ហាញពី ក្តីស្រឡាញ់ចំពោះសង្សារ របស់ខ្លួនទៀតផង ។

តើ « Valentine's Day» មានប្រវត្តិបែបណាខ្លះ? នៅពេលនេះ LookingTODAY សូមលើក យកនូវប្រវត្តិបុណ្យ នេះជូនលោកអ្នក ស្វែងយល់ដូចខាងក្រោម ៖

Saint Valentine ជាឈ្មោះបុព្វជិក ដែលមានកំណើត នៅក្នុងប្រទេសរ៉ូម នៅក្នុងរាជ្ជកាលអធិរាជ ClaudiusII ។ នៅក្នុងប្រវត្តិជនជាតិរ៉ូម៉ាំង ថ្ងៃទី១៤កុម្ភៈ គឺជាថ្ងៃឈប់សម្រាក សំរាប់គោរពដល់ព្រះមហាក្សត្រត្រិយានី របស់ប្រទេសនេះ ។ ប្រជាជនរ៉ូមម៉ាំង បានចាត់ទុកព្រះរាជនីថា ជាព្រះជាម្ចាស់តំណាង អោយនារីទាំងអស់ នៅក្នុងប្រទេស និងជាព្រះជាម្ចាស់នៃ អាពាហ៍ពិពាហ៏ដ៏ស្រស់បំព្រងមួយ ។ ពិធីនេះត្រូវបានគេធ្វើ ភ្ជាប់ជាមួយបុណ្យ Lupercalia ជាបុណ្យធ្វើឡើងសំរាប់បណ្តេញ ឆ្កែចចក ដែលតែងតែមកបំផ្លាញ ដំណាំនៅតាមឈូងសមុទ្រ និងជាពិធីមួយ ដែលប្រជាជនធ្វើឡើង សំរាប់សុំអោយដំណាំ របស់គេកាន់តែទទួល បានផលច្រើន ជាងឆ្នាំចាស់ ។

សម័យកាលនោះ ការរស់នៅរបស់កំលោះ និង នារីក្រមុំ ត្រូវបានគេចែក អោយនៅដាច់ពីគ្នា និងតឹងរ៉ឹងបំផុត។ ប៉ុន្តែក្នុងថ្ងៃបុណ្យ Lupercalia កំលោះនិងក្រមុំត្រូវបានគេ អនុញ្ញាតិអោយជួបគ្នា។ ស្រីក្រមុំជនជាតិរ៉ូម៉ាំង ទាំងអស់ត្រូវសរសេរ ឈ្មោះរបស់ពួកគេដាក់ក្នុងដប និងបណ្តែតតាមទឹក ហើយកំលោះៗ ជាអ្នកចាំទទួលដបទាំងនោះ ។ អ្នកដែលទទួលបានដបទាំងនោះ នឹងត្រូវគូររូបនារី ដែលមានឈ្មោះក្នុងដប។ ជាទូទៅពួកគេបានក្លាយ ជាគូរស្នេហ៍នឹងគ្នា ហើយអាចរៀបអាពាហ៍ពិពាហ៍ ជាមួយគ្នាបាន ។

នៅក្នុងសម័យកាលរជ្ជកាលអធិរាជ claudius II ដែលត្រូវបានគេទទួលស្គាល់ថាជាសម័យបង្ហូរឈាម។ ដោយសារមានការលំបាក ក្នុងការបញ្ចុះបញ្ចូល អោយប្រជាជន ពិសេសយុវជន ចូលរួមធ្វើជាកងទ័ព ព្រះរាជារូបនេះយល់ឃើញ ថាមូលហេតុដែលធ្វើ អោយបុរសៗ មិនព្រមធ្វើជាកងទ័ព ពីព្រោះតែពួកគេមិនចង់ ចាកចេញពីគ្រួសារ និងមនុស្សដែលគេស្រលាញ់។ ខណៈពេលនោះ ព្រះរាជាបានហាមឃាត់ មិនអោយមានការរៀបអាពាហ៍ពិពាហ៍ និងការភ្ជាប់ ពាក្យរវាងកំលោះ និងក្រមុំជនជាតិរ៉ូម៉ាំង ទាំងនោះ ។

ប្រជាជនមួយចំនួនធំមិនគាំទ្រ ចំពោះច្បាប់ ដែលអធិរាជរូបនេះ បានកំណត់ឡើយ ។ ដោយសារតែដូចនេះ ហើយទើបលោក Valentine បានលួចរៀបអាពាហ៍ពិពាហ៍ អោយគូសង្សារ មួយចំនួនដោយសំងាត់ ។ មិនយូរប៉ុន្មានសកម្មភាពនេះ ត្រូវបានគេដឹង ។ ស្តេចCludius បានចេញបទបញ្ជា អោយប្រហារជីវិតលោក Valentine ដោយកាត់យកបេះដូង របស់គាត់នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២៧០ ដោយចោទពីបទគាំទ្រ សាសនាគ្រឹស្តប្រឆាំង នឹងវប្បធម៌ របស់ប្រទេស ។

ក្នុងអំឡុងពេលឃុំឃាំង លោកValentineបានលួចស្រលាញ់កូនស្រី អ្នកយាមគុកម្នាក់ ដែលតែងតែមកសួរសុខទុក្ខ លោកនៅក្នុងមន្ទីរឃុំឃាំង។ មុនពេលកាត់ ទោសប្រហារជីវិត លោក Valentine បានសរសេរសំបុត្រ មួយច្បាប់ផ្ញើ ទៅនារីដែលគាត់ស្រលាញ់ ។ ចុងបញ្ចប់នៃសំបុត្រ របស់គាត់បាន សរសេរថា From Your Valentine ពាក្យនេះ ត្រូវបានគេប្រើប្រាស់ រហូតមកដល់សព្វថ្ងៃនេះ ។ បន្ទាប់ពីថ្ងៃដែលលោកValentineត្រូវបានគេ ប្រហារជីវិតពិធីបុណ្យ Lupercalia ក៏បានមកដល់ ។

ក្នុងពិធីនោះ មនុស្សដែល មិនជឿសាសនា គ្រឹស្តមួយចំនួនធំ បានចូលរួម ។ ដោយចង់អោយ ប្រជាជនរ៉ូម៉ាំង មានជំនឿលើសាសនា គ្រឹស្តកាន់តែខ្លាំងនោះ អភិបាលរបស់វិហារ សាសនាគ្រឹស្ត បានដាក់បញ្ចូលឈ្មោះលោក Valentines ក្នុងដបបណ្តែតតាមទឹក ជាមួយនឹងឈ្មោះ របស់ស្រីក្រមុំ ជាច្រើនទៀត ។ ឈ្មោះលោកValentines ត្រូវបានគេប្រទះឃើញ នៅក្នុងពិធីនោះ ចាប់តាំងពីពេលនោះមក ហើយអភិបាលគ្រប់គ្រង ពិធីបុណ្យនេះ ក៏សំរេចចិត្ត ប្តូរឈ្មោះបុណ្យ Lupercalia ទៅជាបុណ្យ Saint Valentine's Day ហើយធ្វើឡើងនៅក្នុងថ្ងៃទី១៤ ដើម្បីធ្វើការរំលឹក ដល់លោក Valentine ដែលបានរៀបចំអាពាហ៍ពិពាហ៍ ដល់គូស្នេហ៏ ដែលស្រលាញ់គ្នា ។ ជាមួយគេនេះផងដែរ ការប្តូរឈ្មោះបុណ្យនេះ ក៏ជាការបង្ហាញថា ការជ្រើសរើសស្រីក្រមុំ អោយដល់កំលោះ ជនជាតិរ៉ូម៉ាំងធ្វើឡើង ដោយលោក Valentine ដែលជាព្រះនៃសេចក្តីស្រលាញ់។ ចាប់ពីថ្ងៃនោះមក ១៤កុម្ភៈ ត្រូវបានគេប្រារព្ធឡើង ជាថ្ងៃបុណ្យនៃ សេចក្តីស្រលាញ់ ឬមិត្តយុវវ័យមួយចំនួន ហៅថា ថ្ងៃបុណ្យសង្សារ ។

យ៉ាងណាសូមឲ្យ ប្រជាជនកម្ពុជា ពិសេសយុវវ័យ ប្រើប្រាស់ពេលវេលាថ្ងៃ ១៤កុម្ភៈ ជាពេលដ៏ សប្បាយរីករាយ ជាមួយអ្នកដែលខ្លួនស្រឡាញ់ មិនមែនយកថ្ងៃនេះ ជាពេលដើម្បី ឡើងផ្ទះសំណាក់ សណ្ឋាគារ លះបង់ខ្លួនប្រាណដើម្បីបង្ហាញ ពីសេចក្តីស្រឡាញ់ នោះទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល