(ញូដេលី)៖ ពិតជាអស្ចារ្យណាស់នៅថ្ងៃពុធនេះប្រទេសឥណ្ឌា បានធ្វើការបាញ់បង្ហោះផ្កាយរណបដល់ទៅចំនួន១០៤គ្រឿងនៅក្នុងពេលតែមួយ ចេញពីទីតាំងបង្ហោះយានអវកាសនៃកោះ Sriharikota ដែលស្ថិតនៅក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។

ផ្កាយរណបទាំងអស់ខាងលើត្រូវបាននាំយកទៅកាន់លំហអាកាស នៅវេលាម៉ោង៩៖២៨នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅក្នុងរដ្ឋធានីញូដេលី) ដោយគ្រាប់រ៉ុក្កែត Polar Satellite Launch Vehicle (PSLV)-C37 របស់អង្គការសិក្សាស្រាវជ្រាវទីអវកាសឥណ្ឌា (ISRO) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលនៃប្រទេសឥណ្ឌាផ្ទាល់។

ភាគច្រើននៅក្នុងចំណោមផ្កាយរណបទាំង១០៤គ្រឿង គឺជាកម្មសិទ្ធិរបស់អតិថិជនអន្តរជាតិ ហើយផ្កាយរណបដែលសំខាន់ជាងគេគឺប្រភេទ Cartosat 2 ដែលមានទម្ងន់៧១៤គីឡូក្រាម សម្រាប់ធ្វើការកំណត់ផែនទីនៃភពផែនដី ហើយផ្កាយរណបធុនតូចដទៃផ្សេងទៀតជារបស់សហរដ្ឋអាមេរិក, អ៊ីស្រាអែល, កាហ្សាក់ស្ថាន, ហូឡង់, ស្វីស, និងប្រទេស អេមីរ៉ាត់ អារ៉ាប់រួម។

គួរបញ្ជាក់ថាបើសិនជាបេសកកម្មនេះទទួលជោគជ័យ វានឹងក្លាយជាការប៉ុនប៉ងលើកទីពីរដ៏ធំអស្ចារ្យបំផុតមិនធ្លាប់មាននោះឡើយរបស់ ISRO បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបចំនួន២៣គ្រឿងក្នុងពេលតែមួយទៅកាន់ទីអវកាសកាលពីខែមិថុនា ឆ្នាំ២០១៥។ ដោយឡែកកាលពីមុនទីភ្នាក់ងារអវកាសរុស្ស៊ី ក៏ធ្លាប់បានបញ្ជូនផ្កាយរណបចំនួន៣៧គ្រឿងក្នុងពេលតែមួយទៅកាន់លំហអាកាសផងដែរ៕

ប្រភព ៖ ស៊ិនហួរ/ប៊ីប៊ីស៊ី