(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៏ សៅ សុខា បានចាត់ឲ្យឧត្តមសេនីយ៏ត្រី ស៊ឹម ហុង តំណាងក្រុមប្រឹក្សាវិន័យ កងរាជអាវុធលើផ្ទៃប្រទេស និងសហការី មកជួបសំដែងការគួរសម និងរាយការណ៏ពីបញ្ហា នាយ នាយរង អាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលកាក់ឆែករថយន្តរបស់ លោកឧកញ៉ា សៀង ណាំ ក្នុងដំណើរពីសៀមរាប ទៅកាន់ក្រុងភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦កន្លងទៅ នេះបើយោងតាម Facebook របស់ឧកញ៉ា សៀង ណាំ បង្ហាញនៅថ្ងៃសៅរ៍នេះ។

នៅក្នុងលិខិតសុំការអនុគ្រោះពីឧកញ៉ា សៀង ណាំ, នាយឧត្តមសេនីយ៍ សៅ សុខា បានរៀបរាប់ថា៖ «សុំការអនុគ្រោះពីឯកឧត្តមដោយស្មោះអស់ពីដួងចិត្ត ដែលនាយ-នាយរង អាវុធហត្ថរបស់ខ្ញុំបាទ បានប្រព្រឹត្តខុសឆ្គងលើឯកឧត្តម កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦។ ខ្ញុំសូមគោរពជម្រាបជូនឯកឧត្តម មេត្តាជ្រាបថា នាយ-នាយរងអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ត្រូវបានគណៈកម្មការចំពោះកិច្ច កងរាជអាវុតហត្ថលើផ្ទៃប្រទេសរបស់ខ្ញុំបាទ បានចុះធ្វើការងារនេះជាបន្ទាន់ ហើយបានដកឈ្មោះអ្នកទាំង០៥នាក់នោះមកធ្វើការអប់រំ និងដាក់វិន័យ ដើម្បីឲ្យពួកគេយល់អំពីច្បាប់ វិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ»។

ខាងក្រោមនេះជាលិខិតរបស់នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសុំការអនុគ្រោះពីលោកឧកញ៉ា សៀង ណាំ៖

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី