ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើង ដោយរថយន្ត ទំនើបមួយគ្រឿង បើកបុកម៉ូតូជនរងគ្រោះ អូសជាង៤០ម៉ែត្រ កាលពី វេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅតាម បណ្តោយផ្លូវទេពផន ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កម៉ាក AUDI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-2322 ចំណែកម៉ូតូជនរងគ្រោះម៉ាក Dream 125 ឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1BC-0599 ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្ត ម៉ាក AUDI បានបើកក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់ភ្លើងស្តុប ផ្លូវទេពផន កែងនឹង២៦១ ក៏មានបុរសម្នាក់ជិះម៉ូតូ Dream 125 ឆ្នាំ២០១៣ បម្រុង ឆ្លងស្តុបមិនបានមើល ធ្វើឲ្យរថយន្តដែលបើកបរ ក្នុងផ្លូវត្រង់ បានបុកនឹងអូសម៉ូតូជាង៤០ម៉ែត្រ បណ្តាយឲ្យអ្នកបើកបរម៉ូតូរងរបួស ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវ បានសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកម៉ូតូនិងរថយន្ត ត្រូវនគរបាលចរាចរណ៍យករក្សាទុក ដើម្បីរង់ការធ្វើការដោះស្រាយជាក្រោយ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល