CamNews

សមត្ថកិច្ច​នគរបាល​​កម្ពុជា​ត្រៀម​​បញ្ជូន​​ជនជាប់​ចោទ​​ជប៉ុន​​ម្នាក់​​ទៅ​​ប្រទេស​វិញ

សមត្ថកិច្ច​នគរបាល​កម្ពុជា កំពុង​ស្នើសុំ​​គោលការណ៍​​ពី​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​ក្នុង​​ការ​បញ្ជូន​
ជនជាតិ​ជប៉ុន​ម្នាក់​ទៅ​ប្រទេស​ដើម​វិញ បន្ទាប់ពីមាន​ការ​ស្នើសុំ​ពី​ស្ថានទូត​ជប៉ុន​ ប្រចាំ​នៅ​រាជ
ធានី​ភ្នំពេញ​ឲ្យ​ចាប់​ខ្លួន​ជនសង្ស័យ​ខាង​លើ​នេះ​ ក្រោមបទចោទប្រកាន់ថា លួច​ចូល​លំនៅ
ដ្ឋាន​ខុស​ច្បាប់ ប្លន់ និង​បង្ករ​បួស​ស្នាម កាល​ពី​ដើម​ឆ្នាំ​២០១១​នៅ​ប្រទេស​ជប៉ុន​

​ឧត្តមសេនីយ៍​ទោ នួន ញក់ ប្រធាន​​​នាយក​ដ្ឋាន​​ប្រឆាំង​​ភេវរកម្ម​​បាន​​​ឲ្យ​​​ដឹង​​ថា​ ​ជន​ជាតិ​​​ជប៉ុន
​​ម្នាក់​​​ដែលត្រូវ​បាន​​ចាប់​​ឃាត់​​ខ្លួន​​នោះ​​ឈ្មោះ​ NISHIZAWA KENJI ភេទ​​ប្រុស​ អាយុ​​៤៤​​ឆ្នាំ
កាន់ ​លិខិត​ឆ្លង​ដែន​លេខ TK3489185 ដែល​ក្រសួង​ការបរទេស​ជប៉ុន​លប់​សុពលភាព​ចោល
​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​បន្ទាប់​ពី​មាន​ការ​ស្នើសុំ​ពី​ស្ថានទូត
​ជប៉ុន​ ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​ឲ្យ​ចាប់​ខ្លួន​ជនសង្ស័យ​ខាង​លើ​នេះ​បន្ទាប់​ពី​ ជន​នេះ​​ប្រព្រឹត្តិ​
បទល្មើស លួច​ចូល​លំនៅដ្ឋាន​ខុស​ច្បាប់ ប្លន់ និង​បង្ករ​បួស​ស្នាម កាល​ពី​ដើម​ឆ្នាំ​២០១១​នៅ​
ប្រទេស​ជប៉ុន​កន្លង​ទៅ​នេះ ។

គួរ​បញ្ជាក់​ថា​លោក NISHIZAWA KENJI បាន​ចូល​មក​ប្រទេស​កម្ពុជា​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​៣០
ខែ​កក្កដា ឆ្នាំ​២០១២ តាម​ច្រក​ទ្វា​អន្តរ​ជាតិ​បាវិត ខេត្ត​ស្វាយរៀង និង​បាន​ចាប់​ឃាត់​ខ្លួន​នៅ​ថ្ងៃ
​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​ផ្ទះ​លេខ​១៣០ ផ្លូវ​៧មករា ក្រុម​ទី​១០ ភូមិ​៣ សង្កាត់​៤ ក្រុង​ព្រះ
សីហនុ ខេត្ត​ព្រះសីហនុ ។

ឯកឧត្តម​ឧត្តមសេនីយ៍​ឯក គៀត ច័ន្ទថារិទ្ធ ប្រធាន​សេនាធិការ​នៃ​អគ្គស្នងការដ្ឋាន​នគរ
បាល​ជាតិ​បាន​ឲ្យ​ដឹង​ដែរ​ថា ជនជាតិ​ជប៉ុន​រូប​នេះ​កំពុង​ឃុំ​ខ្លួន​នៅ​នាយកដ្ឋាន​អន្តោរប្រវេសន៍
និង​កំពុង​រង់ចាំ​គោការណ៍​ពី​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ដើម្បី​បញ្ជូន​ ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ ៕

<object width="433" height="371" data="http://www.youtube.com/v/drMsE8_pnNA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/drMsE8_pnNA&rel=1" /></object>

ដោយ ៖ សូរីយ៉ា
ប្រភព ៖ PL