(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក វេង ហ៊ត់ បានចេញដីកាសម្រេចឃុំខ្លួនបណ្ដោះអាសន្ន កីឡាករប្រដាល់សេរីដ៏ល្បីម្នាក់ឈ្មោះ កន ចន្ថា ក្រោមបទចោទប្រកាន់ «ហិង្សាដោយចេតនា» តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធករណីបង្ខាំងស្រីស្នេហ៍ទុករួមភេទ និងវាយធ្វើបាបលើរូបរាងកាយ។

លោក កន ចន្ថា ត្រូវបានសមត្ថកិច្ចនគរបាល បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីសាកសួរពីដំណើររឿងបង្ខាំងសង្សា នៅក្នុងផ្ទះជួល ហើយវាយធ្វើទារុណកម្មតាមកំហឹងរបស់ខ្លួន។

ក្រោយពីបានធ្វើការសាកសួរ ផ្អែកលើរបាយការណ៍ស៊ើបអង្កេតបឋមរបស់នគរបាល រួមទាំងចម្លើយសារភាពរបស់ជនដៃដល់រួចមក លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក កន ចន្ថា ពីបទហិង្សាដោយចេតនាតាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា លោក កន ចន្ថា ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ចាប់វាយខ្នោះ បន្ទាប់ពីបែកធ្លាយរឿងបង្ខាំងសង្សារទុកក្នុងបន្ទប់ ដើម្បីគម្រាមកំហែងវាយធ្វើបាប និងបម្រើកាមតណ្ហាខ្លួន នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង លើកំណាត់ផ្លូវ៦៨ កែងផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី១០ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ស្រ្តីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនកើតហេតុពួកគេទាំង២នាក់ មានការទំនាក់ទំនងស្នេហាស្គាល់គ្នា តាមរយៈការឆាតលេង Facebook និងបានណាត់ជួបគ្នាជាបន្តបន្ទាប់។ នៅថ្ងៃកើតហេតុជនសង្ស័យ បានហៅនាងឲ្យមកជួបនៅបន្ទប់ជួលខាងលើ ស្រាប់តែកើតរឿងឈ្លោះតែម្ដងដោយសារតែរឿងប្រចណ្ឌ ទើបជនសង្ស័យបង្ខាំងទុកក្នុងបន្ទប់ដោយប្រើហិង្សាទាញដាច់ដោច សំលៀកបំពាក់អាក្រាតទាំងកាយ ហើយក៏យកប្រដាប់លុញឃ្លៀកមករុកចូលប្រដាប់ភេទ ថែមទាំងយកទូរស័ព្ទមកថត និងគម្រាមអា-ករ ចោលប្រសិនបើបែកធ្លាយរឿងនេះចេញក្រៅ។ មួយសន្ទុះក្រោយមក ជនសង្ស័យក៏ចូលក្នុងបន្ទប់ទឹក ពេលនោះជនរងគ្រោះក៏ឆ្លៀតឱកាសបើកទ្វាររត់ចេញមកខាងក្រៅផ្ទះដើម្បីស្រែកផ្អើលឆោឡោរ ទាំងប្រជាពលរដ្ឋ និងកម្លាំងនគរបាលមូលដ្ឋាន បានមកជួយអន្តរាគមន៍ភ្លាមៗ ឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្ដង។ ក្រោយការឃាត់ខ្លួនកម្លាំងនគរបាល បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ទូរស័ព្ទដៃ១គ្រឿង កាំបិតបុ័ងតោ១ កន្ត្រៃ១ ប្រដាប់លុញក្លៀក១ អំបោស១ និងសក់ពណ៌លឿង១ដុំផងដែរ។

នាយប៉ុស្ដិ៍នគរបាលសង្កាត់ទទួលសង្កែ បានបន្តទៀត ជនសង្ស័យដែលត្រូវឃាត់ខ្លួនជាកីឡាករប្រដាល់សេរី ឈ្មោះកន ចន្ថា អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលផ្លូវលំ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលង្កែ ខណ្ឌឬស្សីកែវ។ រីឯស្ត្រីរងគ្រោះជាសង្សារមានឈ្មោះ យ.ធ.រអាយុ១៧ឆ្នាំ មុខរបរលក់សំលៀកបំពាក់ ស្នាក់នៅផ្ទះជួលផ្លូវលំ ស្ថិតក្នុងក្រុមទី១៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី