ព្រះសីហនុ៖ បុរសម្នាក់សំណាងល្អ រួចផុតពីការស្លាប់ គ្រាន់តែរងរបួសមធ្យម បន្ទាប់ពីទាស់ពាក្យសម្តី ជាមួយអ្នកបើក រថយន្តដឹកទំនិញ ឲ្យគេដូចគ្នាដេញកាប់ប្រហារ ដូចក្នុងរឿងហុងកុង ។ សមត្ថកិច្ចឃុំកែវផុស បានប្រាប់ឲ្យដឹងថា ហេតុការណ៍ នេះកើតឡើង នៅថ្ងែទី០៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ១៣ និង៣០នាទីនៅចំនុចមុខកំពង់ផែកែវផុស ស្ថិតក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបង្កឡើងដោយជនល្មើសចំនួន២នាក់ មានឈ្មោះ មាស សុនិត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ បើកបររថយន្ត និងឈ្មោះ សុង បូអី អាយុ ១៩ឆ្នាំ មុខរបរព្រូរថយន្ត ចំណែកជនរងគ្រោះមានឈ្មោះ សោ សន ភេទ ប្រុស អាយុ ៣៤ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ រងរបួសស្មារដេរអស់ ៧ថ្នេរ និងបែក ឆ្អឹងប្រអប់ដៃ ។

ប្រភពពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានទៅមើលគេលែងបាល់ទះមួយកន្លែង នៅមុខកំពង់ផែ កែវផុស ហើយក៏បានទាស់សម្តី ជាមួយជនល្មើស រួចឈានទៅ ដល់ការវាយទៅវាយមក។ បន្ទាប់មកក៏បែកគ្នារៀងៗខ្លួន ហើយក៏ឮជនល្មើស បានបោះពាក្យសម្តីថា មិនឲ្យរួចខ្លួនទេ ប៉ុន្តែខ្លួនមិនចាប់អារម្មណ៍ ក៏ឡើងរថយន្ត ជិះចូលទៅក្នុងកំពង់ផែ ជាមួយគ្នាម្នាក់ទៀត ជាអ្នកបើក ក៏ត្រូវជនល្មើសចំនួន២នាក់ ជិះម៉ូតូមកស្កាត់ពីមុខរថយន្ត ភ្លាមនោះ ខ្លួនក៏ប្រាប់អ្នកបើក រថយន្ត ឲ្យបើកគេចម៉ូតូ បន្តដំណើដំណើទៅមុខទៀត លុះដល់កន្លែងចត ក៏បើកទ្វាររថយន្តចេញមក ក៏ត្រូវជនល្មើស ទាំងពីរនាក់ ម្នាក់កាន់ដាវសាមូរៃ និងម្នាក់ទៀត កាន់ដំបងដេញកាប់យ៉ាងសាហាវជាទីបំផុត ដូចក្នុងរឿងកុនចិនហុងកុង បណ្តាលឲ្យរងរបួសដៃ ហើយជនល្មើស ក៏ត្រូវបាននគរបាលអន្តោប្រវេសន៍ ប្រចាំការក្នុងកំពង់ផែជួយចាប់ ម្ល៉េះខ្លួន មិនដឹងទៅជាយ៉ាងណានោះទេ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរ កំពុងត្រូវបាននគរបាលឃុំកែវផុស កសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់អធិកាដ្ឋាន និង ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបញ្ជូនបន្តទៅសាលាដំបូង ខេត្តព្រះសីហនុ វិនិច្ឆ័យទោសទៅតាមច្បាប់ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល