ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិកបានព្យាករណ៍ថា Milky Way នឹងប៉ះទង្គិចជាមួយនឹង Galaxy ដទៃ
ក្នុងរយៈពេល ៤ពាន់លានឆ្នាំខាងមុខ ប៉ុន្ដែផែនដីនឹងទទួលរងគ្រោះថ្នាក់ក្នុងករណីនេះនោះទេ។

Andromeda និង Milky Way ធ្លាប់ត្រូវបានគេយល់ថាជា Galaxy កូនភ្លោះ
ដោយសារតែទំហំនឹងអាយុកាលរបស់វា ប្រហាក់ប្រហែលគ្នា

នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ១មិថុនា ក្រុមអ្នកវិទ្យាសាស្ដ្ររបស់ទីភ្នាក់ងារអវកាស
អាមេរិក(NASA)ប្រកាសថា ពួកគេបានវិភាគទិន្នន័យពីកែវយឹតអវកាស Hubble អំពីគ្រោះថ្នាក់
នៃការប៉ះទង្គិចគ្នារវាង Milky Way(ហ្គាឡាក់ស៊ីដែលមនុស្សយើងកំពុងរស់នៅ) ជាមួយនឹង
ហ្គាឡាក់ស៊ី ដែលមានឈ្មោះថា Andromeda។ ដោយសារតែ Andromeda ចេះតែធ្វើដំណើរ
ឆ្ពោះមកកាន់ Milky Way គេជឿថា ហ្គាឡាក់ស៊ី ទាំងពីរនេះនឹងប៉ះទង្គិចគ្នារយៈពេល ២ពាន់
លានឆ្នាំ នេះបើតាមសេចក្ដីរាយការណ៍របស់ AFP ។

Roeland van der Marel តារាវិទូម្នាក់ដែលកំពុងគ្រប់គ្រងកែវយឹតអវកាស Hubble មាន
ប្រសាសន៍ថា ៖ "នោះគឺជាការត្របាញ់បញ្ចូលគ្នាដ៏ខ្លាំងក្លារវាង ហ្គាឡាក់ស៊ី នៅក្នុងលំហ
អាកាស"។

ក្រុមអ្នកវិទ្យាសាស្ដ្រក៏បានព្យាករណ៍ដែរថា ផ្កាយ និងភពទាំងឡាយ នៅក្នុង ហ្គាឡាក់ស៊ី Andromeda នឹងមិនប៉ះទង្គិចជាមួយផែនដីនោះទេ ព្រោះថា ហ្គាឡាក់ស៊ី ទាំងពីរមានគម្លាត
ឆ្ងាយពីគ្នាខ្លាំងណាស់។ បន្ទាប់ពី Andromeda និង Milky Way បានក្លាយជា ហ្គាឡាក់ស៊ីតែ
មួយនោះ ទីតាំងរបស់ព្រះអាទិត្យនឹងត្រូវផ្លាស់ប្ដូរ។ ចំណែកទិដ្ឋភាពផ្ទៃមេឃនៅពេលយប់ ក៏
នឹងមិនដូចបច្ចុប្បន្ននេះដែរ។

ហ្គាឡាក់ស៊ី Andromeda និង Milky Way មានទំហំ និងអាយុកាលប្រហាក់ប្រហែលគ្នា។ អាយុ
របស់ហ្គាឡាក់ទាំងនេះ ប្រហែល ១ម៉ឺនលានឆ្នាំ។

នៅក្នុងពេលមានការប៉ះទង្គិចគ្នា ព្រះអាទិត្យនឹងមានទំហំកាន់តែធំ រហូតដល់មានកំដៅខ្លាំង
ដែលអាចដុតកំទេចអ្វីៗទាំងអស់នៅលើផែនដី។ ពេលនោះ អរិយធម៌របស់មនុស្សនឹងត្រូវ
បំផ្លាញ ប្រសិនមនុស្សមិនអាចរកឃើញបច្ចេកវិទ្យាសាងសង ដែលមានលទ្ធភាពក្នុងការការ
ពារកំដៅដ៏ខ្លាំងក្លានោះ៕

<object style="display: block; margin-left: auto; margin-right: auto;" width="437" height="374" data="http://www.youtube.com/v/4disyKG7XtU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/4disyKG7XtU&rel=1" /></object>

ដោយ ៖ សូរីយ៉ា
ប្រភព ៖ dailytelegraph/VE