CamNews

តាមពិតបុរស ដែលខ្លាំងរឿងលើគ្រែ គេញ៉ាំអាហារទាំងនេះសោះ!

អាហារពិតជាមានសារៈសំខាន់សម្រាប់មនុស្សប្រុសស្រី ពីព្រោះវាសម្បូទៅដោយសារធាតុចិញ្ចឹមច្រើនប្រភេទ ដែលអាចញ៉ាំងជីវិតឱ្យប្រព្រឹត្ដទៅផុតការស្រេកឃ្លាន មិនតែប៉ុណ្ណោះប្រភេទអាហារមួយចំនួយមិនត្រឹមតែអាចបំពេញផ្ទៃតែម្យ៉ាងទេ វាថែមទាំងជួយបង្កើនចំណង់ផ្លូវភេទទៀតផត។ ខាងក្រោមនេះ យើងសូមធ្វើការណែនាំ អាហារ ៥ប្រភេទ ដែលមានគុណប្រយោជន៍ជំនួយដល់សមត្ថភាពផ្លូវភេទរបស់អ្នក៖

១. ប៉េងប៉ោះ៖ ប៉េងប៉ោះ ជាអាហារបែបរុក្ខជាតិ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងផ្ទុកជាតិខ្លាញ់ទាប។ ជាលទ្ធផលវាជួយរក្សាសរសៃអាទែកុំឱ្យស្ទះ នឹងជួយការពារទាំងជំងឺបេះដូង និងវិបត្ដិងាប់លិង្គ នេះបើតាមប្រសាសន៍ លោក Leslie Bonci, M.P.H., R.D., អគ្គនាយក នៃផ្នែកសារធាតុចិញ្ចឹមសម្រាប់ការលេងកីឡា នៃមជ្ឈមណ្ឌលវេជ្ជសាស្រ្ដ សាកលវិទ្យាល័យ Pittsburgh។ លោកបណ្ឌិត Shari Lieberman អ្នកវិទ្យាសាស្រ្ដផ្នែកអាហារូបត្ថម្ភ និងជាអ្នកសរីរៈវិទ្យាផ្នែកកីឡា មានប្រសាសន៍ថា៖ “បើផ្អែកតាមការសិក្សាស្រាវជ្រាវបង្ហាញ សមាសធាតុ Lycopene នៅក្នុងផ្លែប៉េងប៉ោះ ដែលជាសមាជិកមួយ នៃក្រុមវីតាមីនA ជួយរក្សាក្រពេញប្រូស្ដាតបុរសឱ្យមានសុខភាពល្អ។ រាងកាយរបស់មនុស្សអាចស្រូបយកបានប្រសើរ នៅពេលប៉េងប៉ោះចម្អិនឱ្យឆ្អិនជាមួយនឹងប្រេង ដូចជានៅក្នុងទឹកសុសនៅក្នុង Pasta ជាដើម។

២. គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិសម្បូរទៅដោយអាមីណូអាស៊ីដឈ្មោះថា Arginine ដែលមានសារៈសំខាន់ក្នុងការសំយោគនីទ្រីកអុក្ស៊ីដ ដែលជាសមាសធាតុម្យ៉ាងនៅក្នុងរាងកាយ ទាក់ទងនឹងការជម្រុញឱ្យលិង្គឡើងរឹង។ លោក Lieberman មានប្រសាសន៍ថា៖” លើសពីនេះទៀត ប្រេងចម្រាញ់ពីគ្រាប់ធញ្ញជាតិ គឺវាមិនបង្កគ្រោះថ្នាក់ ដូចប្រភេទខ្លាញ់ Tran Fats ឬ ខ្លាញ់ឆ្អែតឡើយ។ តាមភាពជាក់ស្ដែង ការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះបង្ហាញថា គ្រាប់ធញ្ញជាតិមានប្រសិទ្ធភាពជួយកាត់បន្ថយកូឡេស្ដេរ៉ូល”។

៣. ល្ពៅ៖ លោក Bonci បានមានប្រសាសន៍ថា៖ “ក្រៅពីសម្បូរនូវប្រភព នៃជាតិស័ង្កសី គ្រាប់ល្ពៅក៏សម្បូរទៅដោយសារធាតុចិញ្ចឹមដទៃទៀតដូចជា សារធាតុប្រឆាំងនឹងអុកស៊ីដកម្មឈ្មោះ Selenium និងវីតាមីនE ដែលល្អប្រសើរសម្រាប់សម្រួលដល់សរសៃអាទែផងដែរ”។

៤. ប្រេងអូលាវ៖ ប្រភេទខ្លាញ់ Trans និងខ្លាញ់ឆ្អែត ធ្វើឱ្យត្បៀតសរសៃអាទែ ប៉ុន្ដែប្រភេទខ្លាញ់monounsaturated fat ដែលរកឃើញនៅក្នុងប្រេងអូលាវជួយរក្សាមុខងារសរសៃអាទែឱ្យដំណើរការបានល្អ។

៥. Oyster: គ្រឿងសមុទ្រប្រភេទមានសម្បកនេះគឺមានកេរ្ដ៍ឈ្មោះល្បីល្បាញនៅក្នុងរឿងព្រេងនិទានបុរាណថា ជាអាហារជំនួយដល់សមត្ថភាពផ្លូវភេទជាច្រើនទសវត្សមកហើយ។ រហូតមកដល់បច្ចុប្បន្ននេះ អ្នកស្រាវជ្រាវបានរកឃើញថា Oyster ក៏សម្បូរទៅដោយជាតិស័ង្កសី ដែលមានសារៈសំខាន់សម្រាប់មុខងារផ្លូវភេទ និងមុខងារបន្ដពូជរបស់បុរសផងដែរ។ ប៉ុន្ដែប្រសិនបើអ្នកពិសាវាទាំងឆៅ ត្រូវឱ្យប្រាកដថា វានៅស្រស់ៗនៅឡើយ និងបានមកពីទឹកល្អ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព ៖ women health