CamNews

អ៊ឹង​ និមល​ ជាប់មន្ទិល​​សង្ស័យ​ ​លួចទាក់ទង​​ ស្នេហា ​​ជាមួយអ្នក​សិល្បៈ​ ​ដូចគ្នា

ភ្នំពេញៈ មួយរយៈចុងក្រោយនេះ កញ្ញា អ៊ឹង និមល ហាក់ដូចជាចាប់ផ្តើម មានសន្ទុះការងារ រីក ចម្រើន​ខ្លាំង គួរឲ្យកត់សម្គាល់ ហើយទន្ទឹមជាមួយគ្នានោះ ក៏មានព័ត៌មានថ្មីសន្លាងមួយទៀត បាន ទម្លាយថា តារាស្រីរូបនេះ រឿងស្នេហាក៏ចាប់ផ្តើមដុះពន្លកថ្មី ដោយពេលនេះ នាងកំពុង តែចាប់ ផ្តើមបណ្តុះពន្លកស្នេហ៍ ជាមួយប្រុសក្មេងរូបសង្ហា ជាអ្នកសិល្បៈ រួមអាជីពជាមួយគ្នា ។

ភាពស្និទ្ធស្នាលប្លែក រវាងតារាសម្តែង និងជាតារាបង្ហាញម៉ូដ ក្នុងក្រុមបង្ហាញម៉ូដ Cambodia Super Model កញ្ញា អ៊ឹង និមល ជាមួយនឹងតារាប្រុសពន្លកថ្មី ទើបតែរះលើវិស័យសិល្បៈ រូបសង្ហាម្នាក់នេះ បានធ្វើឲ្យមជ្ឈមដ្ឋានអ្នកតាមដាន សិល្បៈ មានមន្ទិលសង្ស័យថា ពួកគេទាំងពីរនាក់ លួចលាក់ មានទំនាក់ទំនងស្នេហាក្រៅឆាក បិទបាំងទស្សនិកជន ក្រោយពីគេសង្កេត ឃើញថា តារាមួយ គូនេះ បណ្តើរគ្នាត្រសង ប្រៀបដូចជាលលកញីឈ្មោល ស្ទើរគ្រប់កម្មវិធី ។ ជានិច្ចកាល ពួកគេក៏ បង្ហាញ ពីអាការៈយកចិត្តទុកដាក់លើគ្នាទៅវិញទៅមក មានពេលខ្លះ បង្ហាញពីក្តីស្រលាញ់ជា សាធារណៈទៀតផង ។

នេះមិនមែនជាលើកទី១ទេ ដែលស្រីស្អាតរូបស្រស់ កញ្ញា អ៊ឹង និមល ត្រូវបានព្យុះព័ត៌មាន បោក បក់ឲ្យទៅប៉ះរឿងស្នេហា បែបអាថ៌កំបាំង កន្លងមានព័ត៌មាន លេចឮជារឿយៗ ថា នាងមាន ទំនាក់ទំនងស្នេហា ជាមួយថៅកែលក់រថយន្ត និងតារាសម្តែងជើងចាស់ លោក ព្រីន ចាន់បុត្រ ប៉ុន្តែព័ត៌មានទាំងអស់នោះ ត្រូវបាននាងចេញមុខច្រានចោលភ្លាមៗ ថា ជារឿងមិនពិត ។ ស្រាប់តែពេលនេះ មានព័ត៌មានថ្មី មួយទៀតថា នាងកំពុងតែសម្ងំបង្កើតភ្លើងស្នេហ៍ យ៉ាងសន្ធោ សន្ធៅ ជាមួយបុរសកំពូលស្នេហ៍ ជាតារាសម្តែងវ័យក្មេង ម្នាក់ ។

សម្រាប់ព័ត៌មាននេះ គេហទំព័រ LookingTODAY មិនអាចទាក់ទងស្វែងរក ការបំភ្លឺពីសាម៉ីខ្លួន កញ្ញា និមល បានទេ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤នេះ ៕

ផ្តល់សិទ្ធិ ៖ ដើមអំពិល