ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រី អាយុ០៨ឆ្នាំម្នាក់ ឪពុកម្តាយ រវល់ទៅ ស៊ីឈ្នួល នៅប្រទេសថៃ
រស់នៅជាមួយជីដូន នៅសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបុរស
ល្មោភកាមម្នាក់ ល្បួងនាំ ទៅបេះផ្លែត្របែកហូប ហើយចាប់រំរលោភនាង បានសម្រេចរួចគំរាម
មិនឲ្យនិយាយប្រាប់គេឯង បើបែក ធ្លាយគេហឹ្នង សម្លាប់ចោល ដោយមានក្មេង ក្នុងភូមិម្នាក់បាន
ឃើញ និងយករឿងនោះ ទៅប្រាប់ ជីដូនក្មេងស្រីរងគ្រោះទើប នគរបាលឃាត់ខ្លួន ជនល្មើសនោះ
កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣។

ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណី រំលោភក្មេងស្រីនេះ មានឈ្មោះ ផន ស៊ុយ
ភេទប្រុស អាយុ៣៨ឆ្នាំ មានប្រពន្ធកូនហើយ។រស់នៅភូមិឃុំកើត ហេតុខាងលើ មានមុខរបរ មិន
ពិតប្រាកដ ។ ក្មេងស្រីរងគ្រោះឈ្មោះ ប ស ល អាយុ៨ឆ្នាំ។

ករណីបុរស់ឈ្មោះ ផន ស៊ុយ ល្បួងក្មេងស្រីអាយុ៨ឆ្នាំយកទៅរំលោភ កាលពីថ្ងៃទី២៧ ខែសីហា
ឆ្នាំ២០១៣ ខណះក្មេងស្រីដើរកាត់មុខផ្ទះ ត្រូវបានបែកធ្លាយ ដោយសារមានក្មេងប្រុស ក្នុងភូមិបាន
ដឹង បានឃើញ បានយករឿង នោះទៅប្រាប់ជីដូនក្មេង ស្រីរងគ្រោះ ទើបឈានដល់ការ ប្តឹងនគរ
បាលប៉ុស្តិ៍កោះពង សត្វចាប់ខ្លួនជនសង្ស័យយកទៅសួរនាំតែម្តង។

ជុំវិញករណីនេះ លោក ស៊ីវ សុជាតិ អធិការនគរបាលក្រុងសិរីសោភ័ណ្ឌ បានឲ្យដឹងតាមទូរសព្ទ័
កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣ថា ពិតជាមានករណីនេះមែន តែពេលនេះសមត្ថកិច្ចកំពុងធ្វើ
ការ ។ ក្រៅពីនេះលោកសុំមិនបានធ្វើការអត្ថធិប្បាយនោះទេ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល