ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ នៅពេលដែល Microsoft ទើបតែប្រកាសថានឹងទិញយក ផ្នែក
ឧបករណ៍ និងសេវាកម្មជំនួញរបស់ Nokia (Nokia Devices & Business) ក្នុងតំលៃ 3,79 ពាន់
លានអឺរ៉ូ និងថែមចំនួន 1,65 ពាន់លានអឺរ៉ូ សំរាប់បណ្តាប័ណ្ណប៉ាតង់ផ្សេងៗ ដែល Nokia មាន
នៅក្នុងដៃ។

កាលពីខែមិថុនា កន្លងទៅ Microsoft ហៀបនឹងធ្វើការចុះកិច្ចសន្យាទិញយក Nokia ទៅហើយ
ប៉ុន្តែបានដកខ្លួនចេញវិញ ហើយពេលនេះ មិនដឹងជាមូលហេតុអ្វី បានជាក្រុមហ៊ុនទាំងពីរ លើក
យកបញ្ហានេះ មកចរចារគ្នាម្តងទៀត។

បុគ្គលិក Nokia ចំនួន 32.000 នាក់ នឹងផ្លាស់ប្តូរទៅធ្វើការឲ្យ Microsoft ក្នុងនោះរួមមានទាំងលោក
អគ្គនាយក Stephan Elop, បុគ្គលិកហ្វាំងឡង់ចំនួន 4.700 នាក់ និងបុគ្គលិកខាងផលិតឧបករណ៍
ចំនួន 18.300 នាក់។

ពេលនេះ ពួកយើងស្ថិត នៅក្រោមដំបូលផ្ទះ តែមួយហើយណា

គួរចាប់អារម្មណ៍ផងដែរថា Nokia Devices & Business ក៏រួមមានស៊េរីទូរស័ព្ទ ត្រកូល Asha ដែរ
មិនដឹងច្បាស់ថា Microsoft នឹងធ្វើអ្វីខ្លះ ជាមួយវាទេ។ លោក Risto Siilasmaa, ប្រធាន Nokia នឹង
ធ្វើជា CEO បណ្តោះអាសន្នរបស់ Nokia រហូតដល់ ការទិញលក់នេះ បានបញ្ចប់នៅត្រីមាសទី ១
ឆ្នាំ ២០១៤ ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ TTE