កាលពីពេលថ្មីៗនេះ មានវីដេអូនៃការសម្តែងមួយ របស់សត្វដំរីបានបង្ហោះនៅលើអ៊ីនធឺណេត
ហើយទទួលបានការគាំទ្រចូលទស្សនា ច្រើនគួរសមផងដែរ។

នៅក្នុងវីដេអូខាងក្រោមនេះ គឺជាវីដេអូដែលមើលទៅសកម្មភាពដូចជាយ៉ាប់មើលបន្តិច តែក៏
ដូចជាកំប្លែងផងដែរ។ ពោលគឺ វាជាសកម្មភាពនៃការសម្តែង សមត្ថភាពរបស់សត្វដំរីនៅក្នុង
សួនសត្វមួយកន្លែង ដល់ភ្ញៀវទេសចរណ៍ទស្សនា។ នៅក្នុងការសម្តែងនេះ គឺតម្រូវឲ្យភ្ញៀវ
ស្ម័គ្រចិត្តបួននាក់ គេងតំរៀបគ្នា ទុកចន្លោះបន្តិចៗពីគ្នា ហើយឲ្យសត្វដំរីដើរគន្លង។

នេះចង់បញ្ជាក់ពីភាពឆ្លាតវៃរបស់សត្វដំរី ដែលទទួលបានការបង្ហាត់បង្រៀនទាំងនោះ ដោយ
ដឹងថាមានមនុស្សគេងនៅពីក្រោម ហើយដើររំលង មិនជាន់លើមនុស្សទាំងនោះឡើយ។ អ្វី
ដែលចង់និយាយនៅក្នុងវីដេអូនេះ គឺបន្ទាប់ពីសត្វដំរីដើររំលងពីមនុស្សទី១, ទី២, ទី៣ ហើយ
ពេលដល់មនុស្សទី៤ វាបែរជាមិនដើររំលង បែរទៅជាធ្វើសកម្មភាពអីណា យ៉ាប់មែន ដំរីមួយ
ក្បាលនេះ។

ចង់ដឹងវាធ្វើយ៉ាងម៉េចទេ? តោះ! ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នាណា ៖

<object width="500" height="400" data="http://www.youtube.com/v/RIfVt4iU4jM&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/RIfVt4iU4jM&rel=1" /></object>

ដោយ៖ សិលា
វីដេអូ៖ Youtube