ព័ត៌មានអន្តរជាតិ ៖ បេក្ខភាព កំប្រុកហើរ តុកកែ ហោះ និង លោតផ្លោះ គឺជាពូជសត្វ ប្រភេទថ្មី ដែលត្រូវបានគេរកឃើញ ក្នុងចំណោមពូជសត្វចម្លែកៗ និង អស្ចារ្យថ្មីៗ ពីទឺកដី អាស៊ីភាគអាគ្នេយ៍ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រ សារព័ត៌មានបរទេស សា្កយញូវ ។

របាយការណ៍ អាថ៍កំបាំង ទន្លេមេគង្គ ឬ Mysterious Mekong អះអាងអោយដឹងថាពូជប្រភេទថ្មី ជារួមដល់ទៅ ៣៦៧ ប្រភេទ ត្រូវបានគេរកឃើញ ក្រោមមូលនិធិ សប្បុរសធម៌ ពីអង្គការ WWF ។ បន្ថែមពីលើនេះ សេចក្តីរាយការណ៍ បញ្ជាក់បានអោយដឹងថា អ្វីដែលជា សមិទ្ធផល តាមរយៈការ រកឃើញ នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ក្នុងអំឡុងឆ្នាំ ២០១២ ២០១៣ រួមមានដូចជា តុកកែ ជំនាញហក់លោតផ្លោះ ពីងពាង គ្មានភ្នែក កង្កែបហោះ ជាដើម ។

គួរបញ្ជាក់ថា ពូជប្រភេទថ្មីទាំងអស់រួមមានដូចជា ៖ ពូជរុក្ខជាតិថ្មី ២៩០ រុក្ខជាតិ ពូជត្រី ប្រភេទថ្មី ២៤ ប្រភេទ ពូជសត្វឆ្អឹងកង ២១ ប្រភេទ ពូជសត្វល្មូន ២៨ ប្រភេទ ថនិកសត្វ ៣ ប្រភេទ និង បក្សី មួយប្រភេទ ។ លោក Dr Thomas Gray អ្នកគ្រប់គ្រងទូទៅ នៃកម្មវិធិ ពូជប្រភេទថ្មី ប្រចាំអនុតំបន់ ទន្លេមេគង្គ ក្រោមការគាំពារ ពី WWF លោកបានបញ្ជាក់ អោយដឹងថា ការរកឃើញ បណ្តាពូជសត្វ ប្រភេទថ្មី នៅក្នុងមហាអនុតំបន់ ទន្លេមេគង្គ អាចបញ្ជាក់បានអោយដឹងថា តំបន់នេះ គឺជាតំបន់ មួយដ៏មាន គុណតម្លៃ អត្ថប្រយោជន៍ និង មានជីវចម្រុះ ច្រើនជាងគេបំផុត នៅលើសកលលោក ។

បន្ថែមពីអ្វីដែលបានអះអាង លោក Thomas បន្តអោយដឹងថា បើសិនណា គ្មានការគាំពារ ក៏ដូចជា អភិរក្ស ទាំងពូជសត្វប្រភេទថ្មី និង ចាស់នោះទេ ច្បាស់ណាស់ វាពិតជារងនូវការគម្រាមគំហែងជា ខ្លាំង ក្នុងការផុតពូជ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ