ភ្នំពេញ៖ តម្លៃសាំងនៅតាម ស្ថានីយ៍ប្រេងនានា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ សង្គេតឃើញថា ហាក់ខុសប្លែកគ្នា ដោយស្ថានីយ៍ ជាច្រើន តម្លៃសាំងថ្លៃជាង ៤០០០រៀលក្នុង ១លីត្រ ខណៈស្ថានីយ៍មួយធ្លាក់ចុះដល់ ៣៣០០រៀលក្នុង ១លីត្រ សម្រាប់សាំងធម្មតា ។

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ តម្លៃសាំងនៅស្ថានីយ៍ប្រេងកាល់តិច គេសង្គេតឃើញថា តម្លៃធម្មតាថ្លៃ ៤១០០រៀល សម្រាប់សាំងស៊ុបពែ តម្លៃ៤៣០០រៀល ក្នុង១លីត្រ ខណៈម៉ាស៊ុតតម្លៃ ៣៩៥០រៀលក្នុង ១លីត្រ។ ចំណែកតម្លៃសាំងនៅស្ថានីយ៍ប្រេងតូតាល់វិញ សាំងធម្មតាថ្លៃ ៤០៥០រៀលក្នុង១លីត សាំងស៊ុបពែតម្លៃ ៤២០០រៀលក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូតតម្លៃ ៣៩០០រៀលក្នុង ១លីត្រ។ រីឯតម្លៃសាំងនៅស្ថានីយ៍ ស៊ូគីម៊ិចវិញ សាំងធម្មតាតម្លៃ ៤០០០រៀល ក្នុង១លីត្រ សាំងស៊ុបពែតម្លៃ ៤២០០រៀល ក្នុង១លីត្រ ខណៈម៉ាស៊ូតតម្លៃ ៣៨០០រៀល ក្នុង១លីត្រ។

ដោយឡែកសម្រាប់តម្លៃសាំងនៅស្ថានីយ៍ តេលាវិញ សាំងធម្មតាតម្លៃ ៤០០០រៀលក្នុង ១លីត្រ សាំងស៊ុបពែតម្លៃ ៤២០០រៀលក្នុង ១លីត្រ ខណៈប្រេងម៉ាស៊ូតវិញថ្លៃ ៣៨០០រៀលក្នុង ១លីត្រ ។ ចំណែកនៅស្ថានីយ៍សាវីម៊ិចវិញ តម្លៃសាំងធម្មតាថ្លៃ ៣៥០០រៀលក្នុង ១លីត្រ សាំងស៊ុបពែតម្លៃ ៣៧០០រៀលក្នុង១លីត ខណៈប្រេង ម៉ាស៊ូតតម្លៃ ៣០០០រៀលក្នុង ១លីត្រ ។ រីឯតម្លៃសាំងក្នុង ស្ថានីយ៍ប្រេង LHR នោះគឺតម្លៃថោកជាងគេ ដោយសាំងធម្មតាថ្លៃ ៣៣០០រៀលក្នុង ១លីត្រ សាំងស៊ុបពែ តម្លៃ៣៥០០រៀលក្នុង ១លីត្រ ខណៈម៉ាស៊ូតតម្លៃ ២៨០០រៀលក្នុង ១លីត្រ ។

សម្រាប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ ប្រេងឆៅ ១បារ៉ែលតម្លៃ ៤៧.៦៩ដុល្លារ (១ បារ៉ែល ១១៩.២៤លីត្រ) បើតាមការព្យាករណ៍ នៅក្នុងឆ្នាំនេះ តម្លៃប្រេងអាចខ្ពស់ អស់ត្រឹម ១បារ៉ែល ថ្លៃ ៥៥ដុល្លារ ។ តម្លៃប្រេងនៅកម្ពុជា ចាប់ផ្តើមធ្លាក់ចុះ ជាបណ្តើរៗ ចាប់ពីចុងឆ្នាំ២០១៤ រហូតដល់ខែមករា ឆ្នាំ២០១៥នេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវ ឲ្យមានការបញ្ចុះតម្លៃ ប្រេងសាំងថែមទៀត ខណៈដែលប្រេងសាំង នៅបរទេសធ្លាក់ថ្លៃ យ៉ាងគំហុកនោះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល