CamNews

លោក Pope នឹងលេចមុខក្នុងរឿងថ្មី តែចៃដន្យមិនទាន់....

ថៃ ៖ លោក Pope thanawat នឹងលេចមុខជាថ្មីម្តងទៀតក្នុងរឿងភាគថ្មីដែលផលិតដោយ Broadcast Thai Television ។ ការបង្ហាញមុខក្នុងរឿងថ្មី តារាសម្តែងថៃរូបនេះបាននិយាយថា ខ្លួនក៏នៅមិនទាន់ដឹងនៅឡើយនោះទេថា តារាម្នាក់ណាដែលនឹងសម្តែងជាតួស្រីជាមួយនិងលោក ព្រោះអ្នកផលិតកំពុងស្ថិតក្នុងការពិចារណា ។

Pope បន្ថែមទៀតថា អ្នកផលិតបានបញ្ចូនស្រ្គីបទៅដល់ស្ថានីយ័ទូរទស្សន៍ ប៉ុន្តែលទ្ធផលនៅមិនទាន់ចេញនៅឡើយទេ ។ តារាសម្តែងវ័យ ៣៥ ឆ្នាំរូបនេះនិយាយថា គាត់សង្ឃឹមថា ខាងស្ថានីយ៍នឹងអនុញ្ញិាត Broadcast Thai Television ផលិតរឿងនេះឡើង ។

តួប្រុសក្នុងរឿង "បុព្វេសន្និវាស" រូបនេះបន្តថា ជាធម្មតាលោកស​ម្តែងរឿងតែមួយប៉ុណ្ណោះបន្ទាប់ពីការថតរឿងថ្មី​ ។ ប៉ុន្តែលើកនេះមិនដូចគ្នាទេ គាត់នឹងសម្តែងរឿងភាគទាំងពីរជាលើកដំបូង នៅឆ្នាំក្រោយនេះតែម្តង ។

ហើយថ្មីៗនេះ លោក Pope thanawat និងនាង Bella ranee កំពុងតែចាប់ដៃគ្នាជាគូសម្តែងក្នុងរឿង "Sanaeha Manya" ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate