(ភ្នំពេញ)៖ កំពូលមេចោរជំនាញខាងប្លន់ សម្លាប់ និងរំលោភផ្លូវភេទ ដែលរហ័សមាន «កំពូលចោរលីអូ» ប្រចាំខេត្តព្រៃវែង ត្រូវបានតុលាការឧទ្ធរណ៍ ប្រកាសសាលដីកាតម្កល់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតដដែល ពោលដូចតាមការសម្រេចរបស់សាលាដំបូង។

ការប្រកាសសាលដីកាខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ ដែលមានលោក ចាយ ច័ន្ទតារាវណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក អ៉ឹម សុផាន ជាតំណាងមហាអយ្យការ។ ការប្រកាសសាលដីកានេះ ក៏ត្រូវបានធ្វើឡើងដោយកំបាំងមុខផងដែរ ដោយសារតែជនជាប់ចោទរូបនេះ កំពុងត្រូវបានឃុំខ្លួន នៅពន្ធនាគារខេត្តព្រៃវែង សេចក្ដីសម្រេចនេះ បើកផ្លូវឲ្យជនជាប់ចោទប្ដឹងសារទុក្ខតាមកំណត់ច្បាប់។

សូមបញ្ជាក់ថា កំពួលមេចោរប្លន់ដ៏ញញើតឈរជើងនៅខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចអះអាងថា តែងតែស្លៀកតែខោលីអូ ពេលចេញធ្វើសកម្មភាព ប្លន់យកទ្រព្យ រំលោភផ្លូវភេទ និងសម្លាប់មនុស្ស នៅតាមបណ្ដាខេត្តផ្សេងៗ។ ជននេះត្រូវបាននាំខ្លួនមកកាន់សាលាឧទ្ធរណ៍កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីកាត់ទោសឡើងវិញតាមបណ្ដឹងឧទ្ធរណ៍របស់ជនត្រូវចោទ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនជាប់ចោទរូបនេះមានឈ្មោះ ឡាយ ផៃ អាយុ៤១ឆ្នាំ ត្រូវបានសាលាដំបូងខេត្តព្រៃវែង ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទ «ឃាតកម្មដោយមានទារុណកម្មរំលោភសេពសន្ថវៈ តាមមាត្រា២០៥នៃក្រមព្រហ្មទណ្ឌ»៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី