CamNews

ក្រសួងសុខាភិបាល បដិសេធពាក្យចចាមអារ៉ាមថា ខ្លួនចង់ដកហូត មន្ទីរពេទ្យគន្ធបុប្ផា យកមកគ្រប់គ្រង

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ បានចេញលិខិតបដិសេធ ចំពោះពាក្យចចាមអារ៉ាមមួយចំនួន ដែលបានលើកឡើងថា ក្រសួងសុខាភិបាល មានបំណងចង់ដកហូត មន្ទីរពេទ្យគន្ធបុប្ផា យកមកគ្រប់គ្រងវិញ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ខ្លួនមិនមានបំណងក្នុងការយកមន្ទីរពេទ្យគន្ធបុប្ផា មកគ្រប់គ្រងដោយខ្លួនឯងនោះឡើយ។ ផ្ទុយទៅវិញក្រសួងសុខាភិបាល ដោយធ្វើការយ៉ាងជិតស្និទជាមួយ លោក បេអាត រីចឈ្នឹរ៍ ដែលជាស្ថាបនិកមូលនិធិគន្ធបុប្ផា កំពុងរិះរកគ្រប់មធ្យោបាយ និងវិធានការដែលអាចអនុវត្តបាន ដើម្បីទ្រទ្រង់ដំណើរការ និងជួយឧបត្ថម្ភគាំទ្រមន្ទីរពេទ្យនេះ ក្នុងការអភិវឌ្ឍប្រកបដោយនិរន្តភាពសម្តៅបម្រើផលប្រយោជន៍ ប្រជាជនកម្ពុជាទូទៅ ជាពិសេសផ្តល់សេវាការពារ ពិនិត្យ និងព្យាបាលជំងឺជូនមាតា និងកុមារកម្ពុជា។

ក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណដល់ លោក បេអាត រីចឈ្នឹរ៍ ដែលបានលះបង់កម្លាំងកាយចិត្ត ស្វែងរកថវិកាទ្រទ្រង់ មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ហើយក្រសួងក៏បានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភ ដល់មន្ទីរពេទ្យគន្ធបុប្ផា កន្លងមក ផងដែរ។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី