CamNews

ក្មេងប្រុស អាយុ ២ឆ្នាំ ធ្លាក់ចូលរណ្ដៅ ដុតចំបើង ឆេះរលាកពេញខ្លួន ឪពុក-ម្ដាយ អំពាវនាវ សុំការឧបត្ថម្ភ

កំពង់ស្ពឺ ៖ ក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ បានឆេះរលាកលើផ្ទៃមុខ ដងខ្លួន និងដៃ ដោយសារតែធ្លាក់ ក្នុងរណ្ដៅ ដែលកំពុងដុត ចំបើង ខណៈដែលឪពុក-ម្ដាយរបស់គេកំពុងទៅច្រូតស្រូវ ហើយទុក ឱ្យនៅផ្ទះលេងជាមួយបងប្អូន និងក្មេងៗ ក្នុងភូមិ ។ យ៉ាងណាក៏ដោយ ក្មេងប្រុសរូបនេះ ត្រូវបានឪពុក-ម្ដាយ ដែលមានជីវភាព ខ្វះខាត ជួយដឹកបញ្ជូន ទាំងយប់មកកាន់ មន្ទីរពេទ្យគន្ធបុបា្ជ ហើយត្រូវបានគ្រូពេទ្យ ជួយសង្គ្រោះ ក្នុងរយៈពេលជិត ១០ថ្ងៃមក នេះ រាងបានធូរស្បើយបន្ដិចហើយ ប៉ុន្ដែ ទាំងឪពុក និងម្ដាយសូមអំពាវនាវសុំការ ឧបត្ថម្ភ ពីសប្បុរសជននានា ដោយសារតែ ពួកគេមានជីវភាពក្រីក្រ ដែលត្រូវចំណាយ ថ្លៃម្ហូប ថ្លៃបាយក្នុងការមើលថែរក្សាកូន ដែលកំពុងសង្គ្រោះ នៅមន្ទីរពេទ្យគន្ធបុបា្ជ សាខាក្បែរវត្ដភ្នំ ក្នុងរាជធានីភ្នំពេញ ។

លោក នី អាយុ ៤៥ឆ្នាំ ត្រូវជាឪពុក ក្មេងប្រុសរងគ្រោះ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះបានរៀបរាប់ឱ្យដឹង ថា កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៣ កន្លងទៅ កូនប្រុសរបស់គាត់ ឈ្មោះ ប៊ុន លៀប អាយុ ២ឆ្នាំ ដែលជាកូន ប្រុសពៅ ក្នុងចំណោមកូនទាំងអស់ ៥នាក់ បាននៅលេងជាមួយបងប្អូនបង្កើត និងបង ប្អូនជាដូនមួយ រួមទាំងក្មេងនៅក្នុងភូមិ ហើយពួកគាត់ទាំងពីរនាក់ប្ដី-ប្រពន្ធ រវល់ ទៅច្រូតស្រូវ ។

លោក នី បន្ដទៀតថា ពេលនៅផ្ទះនោះ ក្មេងៗដែលធំជាងកូនប្រុសរបស់គាត់ បាន នាំគ្នាជីករណ្ដៅ ត្រឹមជង្គង់ រួចហើយយក ចំបើងដុតលេង នៅក្នុងរណ្ដៅនោះ ហើយ ពេលដែលចំបើងកំពុងឆេះ ក្មេងៗដែលធំ ជាងកូនប្រុសពៅគាត់ បានដើរចេញស្រាប់ តែកូនប្រុសគាត់ដើរមក ធ្លាក់ចូលទៅក្នុង រណ្ដៅ បណ្ដាលឱ្យឆេះរលាកពេញខ្លួន រួច ហើយវាបានយកដៃច្រត់ ងើបចេញពីរណ្ដៅ រត់ទៅរកទឹក ក៏ត្រូវក្មេងៗផ្សេងទៀត ឃើញទាន់ នាំគ្នារត់ទៅប្រាប់មនុស្សធំមក ជួយ ហើយក៏រត់ទៅប្រាប់ឪពុក-ម្ដាយដែល កំពុងច្រូតស្រូវនៅវាលស្រែ មកជាបន្ទាន់ ហើយក៏ប្រញ៉ាប់ប្រញាល់ ដឹកតាមម៉ូតូមក ថ្នល់ជាតិ ដែលមានប្រវែងជាង ៥០គីឡូ ម៉ែត្រទម្រាំមានរថយន្ដឈ្នួល ដឹកបន្ដមក មន្ទីរពេទ្យគន្ធបុបា្ជ ។

លោក នី និងប្រពន្ធឈ្មោះ ថេន អាយុ ៣៣ឆ្នាំ រស់នៅភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ មុខរបរ ជាកសិ ករ មានកូន ៥នាក់ ប្រុស ៣ ស្រី២ ក្នុង នោះកូនបងអាយុ ១៣ឆ្នាំ និងក្មេងប្រុសរង គ្រោះជាកូនពៅ ។ ពួកគាត់ទាំង២នាក់ ដែលបច្ចុប្បន្នកំពុងមើលថែកូន នៅក្នុង មន្ទីរពេទ្យគន្ធបុបា្ជ សូមអំពាវនាវការ ឧបត្ថម្ភ ពីសំណាក់សប្បុរសជននានា ដើម្បី ជួយសម្រួលការខ្វះខាត បើទោះបីពួកគេ មិនត្រូវបានគិតលុយ ពីមន្ទីរពេទ្យក៏ដោយនោះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល