រតនគិរី ៖ ស្ដ្រីម្នាក់ ត្រូវបានសាច់ញាតិ ប្រទះឃើញ ដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួន នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្ដរតនគិរី កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥នេះ ដែលសាច់ញាតិអះអាងថា ប្ដីរបស់នាងជាអ្នកសម្លាប់ ក្រោយពីឈ្លោះប្រកែកគ្នា ។

យោងតាមសេចក្ដីរាយការណ៍ពីភ្នាក់ ងារខេត្ដរតនគិរី បានឱ្យដឹងថា ស្ដ្រីរងគ្រោះ ឈ្មោះធី លាងមួយ អាយុ២១ឆ្នាំ មានមុខរបរ ជាអ្នកលក់ត្រី និងប្ដីមានឈ្មោះ វី ឆៃវ៉ាត អាយុ២៥ឆ្នាំ មានកូនប្រុសម្នាក់ អាយុ៥ឆ្នាំ ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារបានបន្ដទៀតថា មុនពេលកើតហេតុ ពោលកាលពីល្ងាចថ្ងៃទី២៧ ខែមេសា ស្ដ្រីរងគ្រោះនិងប្ដី នាំគ្នាចូលរួមពិធីមង្គលការ នៅហាងតាទ្រី ប៉ុន្ដែពេលនោះ ប្ដីមិនបានចូលស៊ីការឡើយ ដោយប្រពន្ធចូលតែម្នាក់ឯង ។

សេចក្ដីរាយការណ៍បានបន្ដថា លុះពេលស៊ីការចប់ ធ្វើដំណើរមកដល់ផ្ទះវិញ ពួកគេទាំងពីរនាក់ ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ដោយមិនទាន់ដឹងមូលហេតុ ។ លុះនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥នេះ កូនប្រុសអាយុ៥ឆ្នាំ ដោយមិនឃើញម្ដាយ ភ្ញាក់ពីដំណេក ក៏ទៅហៅមីង មកជួយដាស់ ទើបមានការភ្ញាក់ផ្អើលតែម្ដង ។

តាមសេចក្ដីរាយការណ៍ដដែល បុរសជាប្ដី បានជិះម៉ូតូស្កុបពីមួយគ្រឿង ចេញពីផ្ទះតាំងពីវេលាម៉ោង៤ទាបភ្លឺមកម្ល៉េះ មិនដឹងទៅទីណានោះឡើយ ដោយទាក់ទងមិនចូល ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ ដឹកនាំដោយព្រះរាជអាជ្ញា បានចុះទៅធ្វើ កោសល្យវិច័យ លើសពស្ដ្រីរងគ្រោះមករកមូលហេតុនៃការស្លាប់ ថាតើបណ្ដាលមកពីស្នាដៃរបស់ប្ដីឬមួយយ៉ាងណានោះ នៅក្នុងបន្ទប់ទីដែលស្ដ្រីរងគ្រោះដេកស្លាប់ គេសង្កេតឃើញមានគ្រាប់ថ្នាំ ប៉ុន្ដែនៅលើរាងកាយមិនមានស្នាមរយះ ឬ ឈាមនោះឡើយ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល