CamNews

អាមេរិក ខាតបង់ យន្តហោះ គ្មានមនុស្សបើក ច្រើនជាង ៤០០ គ្រឿង ក្នុងការប៉ះទង្គិច ទូទាំងសកលលោក

ព័ត៌មានអន្តរជាតិ ៖ The Washington Post បានគូសបញ្ជាក់អោយដឹង នៅក្នុងរបាយការណ៍ ជាការ ឆ្លើយតបទៅនឹងសំនួរ លើកឡើង    ស្តីអំពី  សុវត្ថិភាព និង ភាពជឿទុកចិត្ត ទៅលើយន្តហោះ គ្មាន មនុស្សបើក អោយដឹងថា សហរដ្ឋអាមេរិក  បានបាត់បង់ ក៏ដូចជា ខាតបង់ យន្តហោះ គ្មានមនុស្ស បើក ដើរដោយស្វ័យប្រវត្តិច្រើនជាង   ៤០០  គ្រឿង ក្នុងការប៉ះទង្គិច ទូទាំងពិភពលោក ចាប់តាំងពី ឆ្នាំ​ ២០១១ ។

ដោយបានដកស្រង់ ចេញពី  របាយការណ៍ស៊ើបអង្កេត គ្រោះថ្នាក់ មានព័ត៌មាន​លម្អិតដល់ទៅ ៥០, ០០០ ទំព័រ សារព័ត៌មានដដែល  បន្ត អោយដឹងថា  យន្តហោះចម្បាំងយោធា គ្មានមនុស្សបើក បាន មានវត្តមានចាប់តាំងពីថ្ងៃធ្វើភារវកម្ម​ ប្រឆាំងទៅនឹង  សហរដ្ឋអាមេរិកមកម្ល៉េះ (9/11) ដោយនៅក្នុង នោះ បើតាមការអោយដឹង បណ្តាយន្តហោះ  គ្មានមនុស្សបើកទាំងនោះ បានបរាជ័យ ដោយសារតែ កត្តាជាច្រើន រួមមានដូចជា បញ្ហា​បច្ចេកទេស កត្តាមនុស្ស និង បញ្ហាអាកាសធាតុជាដើម ។

សេចក្តីរាយការណ៍ បន្តបញ្ជាក់បាន   អោយ ដឹងថា  តួរលេខបាត់បង់ខាងលើ វាសឹងតែស្មើនឹង ការ បាត់បង់ ក៏ដូចជាគ្រោះថ្នាក់ នៃ យន្ត ហោះចម្បាំងកងទ័ព អាកាស សហរដ្ឋអាមេរិក និងការវាយប្រ ហារ មកលើយន្តហោះទាំងនោះ ក្នុងអំឡុងពេលតែមួយ ។

សារព័ត៌មានខាងលើ បានបញ្ជាក់ផ្សាយ នៅលើទំព័ររបស់ខ្លួន អោយដឹងថា យន្តហោះ គ្មានមនុស្ស បើក ៦៧ គ្រឿង បានធ្លាក់ និង ផ្ទុះឆេះ នៅក្នុងប្រទេស ប៉ាគីស្ថាន ខណៈ ៤១ នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ៤៧ គ្រឿងផ្សេងទៀត បានបាត់បង់ទៅ  ក្រោយធ្លាក់  និង ផ្ទុះឆេះ អំឡុងពេល នៃការហ្វឹកហ្វើន

គួររំឭកថា ការតាមដានស៊ើបអង្កេត  រកអោយឃើញ ព័ត៌មានទាំងអស់​ពីសំណាក់សារព័ត៌មានមួយ នេះ អាចកើតឡើងទៅបាន ខណៈ   សហព័ន្ធរដ្ឋបាល  អាកាសចរណ៍ ធ្វើសេចក្តីព្រាងច្បាប់​ស្នើទៅ រដ្ឋាភិបាល សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់  យន្តហោះគ្មានមនុស្សបើក ក្នុងគោលបំណង ពាណិ ជ្ជកម្ម នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំខាងមុខនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាល់ហ្ស៊ីរ៉ា