CamNews

គីម ជុង​អ៊ុន បញ្ជា​ឲ្យ​ទ័ព ត្រៀម​គ្រាប់​នុយក្លេអ៊ែរ ដ៏មានឥទ្ធិពល ទុក​ឲ្យ​ហើយ​ដើម្បី​វាយប្រហារ

(​ព្យុង​យ៉ាង​)៖ មេដឹកនាំ​កំពូល​ផុត​លេខ​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ (​កូរ៉េខាងជើង​) លោក គីម ជុង​អ៊ុន បាន​បញ្ជា​ឲ្យ​ត្រៀម​ទប់ទល់​នឹង​ការវាយប្រហារ​ពី​សត្រូវ​ពី​គ្រប់​រូបភាព​ ទាំងអស់ ដោយ​ប្រើប្រាស់​គ្រាប់​នុយក្លេអ៊ែរ ដ៏​មាន​ឥទ្ធិពល​ខ្លាំង​អស្ចារ្យ​។ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​ថ្ងៃ​សុក្រ ទី​១១ ខែ​មីនា ឆ្នាំ ២០១៦​។​

​ការ​ថ្លែង​របស់​មេដឹកនាំ​វ័យ​ជាង ៣០​ឆ្នាំ ខាងលើ​នេះ​បាន​ធ្វើឡើង កាលពី​អំឡុង​ពេល​ដែល​លោក បាន​ចូលរួម​សមយុទ្ធ​បាញ់​គ្រាប់​រ៉ុក្កែត​កាលពី​ពេល​ថ្មីៗ​នេះ ហើយ​ត្រូវបាន​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ដកស្រង់​សម្តី​យក​មក​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​។

​គួរបញ្ជាក់​ថា ស្ថានការណ៍​នៅ​តំបន់​ឧបទ្វីប​កូរ៉េ​កាន់តែ​តានតឹង​ខ្លាំង បន្ទាប់​ពី​កូរ៉េខាងជើង ធ្វើ​ការសាកល្បង​អាវុធ​ប្រល័យ​លោក និង​បាញ់​បង្ហោះ​ផ្កាយរណប​ខុស​ច្បាប់​កាលពី​ខែ​មករា និង​កុម្ភៈ ហើយ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង បាន​ថ្កោលទោស និង​កៀងគរ​អន្តរជាតិ​ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​នេះ រហូត​បាន​សម្រេច​កាល​ពី ថ្ងៃទី​០៣ ខែ​មីនា ដែល​នាំ​ឲ្យ​កូរ៉េ​ខាងជើង កើតទុក្ខ​មិន​សុខចិត្ត ព្រមទាំង​បាន​បង្កើន​ឥទ្ធិពល​កាន់តែខ្លាំង តាមរយៈ​ការសាកល្បង អាវុធ​ទំនើបៗ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​៕​

- អាន ៖ មុននេះ កូរ៉េខាងជើង បាញ់ម៉ីស៊ីល រយៈចម្ងាយខ្លី ៥០០គ.ម ផ្គើនអាមេរិក និង​កូរ៉េខាងត្បូង

- អាន ៖ គីម ជុងអ៊ុន ឌឺឲ្យដឹងថា កូរ៉េខាងជើង មានក្បាលគ្រាប់នុយក្លេអ៊ែរ ធន់តូច សមត្ថភាពកំពូល បំពាក់លើម៉ីស៊ីល

ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី