CamNews

អ្នកជោគជ័យក្នុងលោក តែងមានចំណុចរួម ៨ប្រការ

មហាសេដ្ឋី Warren Buffett ធ្លាប់មានប្រសាសន៍ថា ៖ “ភាពខុសគ្នារវាងអ្នកជោគជ័យ និងកំពូល
​អ្នកជោគជ័យ គឺថា កំពូលអ្នកជោគជ័យ តែងនិយាយថា “ទេ” ស្ទើរតែរាល់ប្រការ”។ ប៉ុន្ដែ អ្នក
ជោគ​ជ័យទាំងអស់ សុទ្ធតែមានចំណុចរួមចំនួន ៨ ដូចខាងក្រោម ៖

១/ ធ្វើការមិនឈប់ឈរ

ការស្រាវជ្រាវទៅលើទម្លាប់ធ្វើការរបស់សិល្បករ អ្នកវិទ្យាសាស្ដ្រ និងកំពូលអ្នកពិពន្ធ ចំនួន ១៥០
រូប ដែលមានឈ្មោះល្បី បានបង្ហាញថា ពួកគេមានចំណុចរួមមួយ នោះគឺ ពួកគេធ្វើការ ដោយ
មិនចេះ ឈប់ឈរ មិនទុកឱ្យពេលវេលាកន្លងផុតដោយគ្មានន័យ។

សាស្ដ្រាចារ្យ ផ្នែកចិត្តសាស្ដ្រដ៏ល្បីឈ្មោះ Mihaly Csikszentmihalyi បានធ្វើការស្រាវជ្រាវទៅលើ
អ្នក ប្រាជ្ញជាច្រើន ដើម្បីធ្វើជាឯកសារសម្រាប់សៀវភៅ Creativity របស់ខ្លួន ហើយគាត់ក៏បាន រកឃើញប្រការដ៏អស្ចារ្យជាច្រើនស្ដីអំពី  IQ ។

មិនមានបុគ្គលណាម្នាក់ក្នុងចំណោមតួអង្គដែលអាចផ្លាស់ប្ដូរពិភពលោក មាន IQ ក្រោម ១៣០
ប៉ុន្ដែ ភាពខុសគ្នារវាងមនុស្សដែលមាន IQ ពី ១៣០ ទៅ ១៧០ គឺមិនមានច្រើន។ អ្នកអាចមាន
IQ ច្រើនជាង ១៣០ ប្រការនេះបង្ហាញថា អ្នកបានធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត។

២/ និយាយថា “ទេ” ចំពោះអ្វីៗស្ទើរតែទាំងអស់

មហាសេដ្ឋី Warren Buffett ធ្លាប់មានប្រសាសន៍ថា ៖ “ភាពខុសគ្នារវាងអ្នកជោគជ័យ និងកំពូល
អ្នកជោគជ័យ គឺថា កំពូលអ្នកជោគជ័យ តែងនិយាយថា “ទេ” ស្ទើរតែរាល់ប្រការ”។ ប្រការនេះ
ហើយ ដែលជួយឱ្យពួកគេមានពេលច្រើន ដើម្បីធ្វើអ្វីដែលខ្លួនចង់។

៣/ យល់ច្បាស់អំពីខ្លួនឯង

នៅក្នុងអត្ថបទ Managing Oneself របស់ខ្លួន សាស្ដ្រាចារ្យ Pete Drucker សរសេរថា ៖ “ចូរកុំ យកចិត្តទុកដាក់នឹងចំណុចខ្សោយរបស់ខ្លួន តែត្រូវបំពេញនូវចំណុចខ្លាំងវិញ។ នៅពេលស្វែងរក ឱកាសបំពេញភាពខ្លាំង អ្នកមិនត្រូវចំណាយពេលទៅលើអ្វីដែលអ្នកមិនអាចធ្វើបាន”។

ជំនួសមកវិញ គឺចូរផ្ដោតទៅលើការប៉ះប៉ូវនូវចំណុចខ្លាំង ប្រការនេះមានន័យថា អ្នកដឹងអំពីខ្លួន
ឯងថា ជាអ្នកណា មានសមត្ថភាពអ្វី។

៤/ បង្កើតទំនាក់ទំនងច្រើន

ឧទាហរណ៍ជាងស្ដែង៖ គណិតវិទូ Paul Erdos គឺជាចំណុចកណ្ដាលរបស់គណិតវិទ្យាពិភពលោក នៅពេលគាត់បានសហការណ៍ជាមួយមនុស្សរាប់រយនាក់ ដើម្បីតាមដានបញ្ហាមួយចំនួន ដូចជា
រូបវិទ្យា ជាដើម។ ការសហការណ៍នេះ ធ្វើឱ្យពួកគេកាន់តែឆ្លាតវៃជាងមុន ហើយប្រការនេះ ក៏
នាំឱ្យ Paul Erdos ទទួលជោគជ័យដូច្នេះ។

៥/ បង្កើតឱកាសដល់ខ្លួន

សាស្ដ្រាចារ្យផ្នែកចិត្តវិទ្យា Richard Wiseman នៃសកលវិទ្យាល័យ Hertfordshire (អង់គ្លេស) ធ្លាប់
បានធ្វើ​ការ​ស្រាវជ្រាវទៅលើបណ្ដាមនុស្សដែលមានសំណាងល្អ ដើម្បីសរសេរសៀវភៅ Luck
Factor ។ លោក Richard Wiseman ថ្លែងថា ដោយការបើកទូលាយ ទទួលយកគំនិតថ្មី ព្យាយាម​ប្រឹងប្រែងតាមប្រមាញ់នូវគំនិតទាំងនោះ ដោយភាពជឿជាក់ នោះអ្នកដែលមានសំណាងល្អ អាច​បង្កើតឱកាសដល់ខ្លួនឯង។

៦/ ព្យាយាមអំណត់ រឹងមាំ

ភាពឆ្លាតវៃ និងច្នៃប្រឌិត គឺជាប្រការដ៏អស្ចារ្យដើម្បីជោគជ័យ ប៉ុន្ដែ ការព្យាយាមដោយអំណត់
នៅចំពោះមុខបញ្ហា ក៏សំខាន់ខ្លាំងដែរ ប្រសិនអ្នកចង់សម្រេចបានគោលដៅធំមួយ។ នៅពេល
ជួបបរាជ័យ ជំនួសឱ្យការអង្គុយត្អួញត្អែរ ទម្លាក់កំហុស ឬបោះបង់គម្រោងការ អ្នកជោគជ័យ
តែងចាត់ទុកវាជាមេរៀន ជាឱកាស។

៧/ មិនខ្លាចនឹងសាកល្បង និងបរាជ័យ

សម្រាប់អ្នកជោគជ័យ ការបរាជ័យគឺជាកត្តាចាំបាច់។ ពួកគេបានបង្កើតកំហុសច្រើន ដើម្បីអាច
យកវាជាបទពិសោធ នេះហើយ គឺជាការសាកល្បង។ សាស្ដ្រាចារ្យផ្នែកចិត្តវិទ្យា Peter Sims ធ្លាប់បានបកស្រាយនៅក្នុងសៀវភៅរបស់ខ្លួន អំពីលក្ខខណ្ឌដែលត្រូវបានអ្នកជោគជ័យជាច្រើន
ប្រើប្រាស់ ៖ ការចំណាយ ៥ ទៅ ១០% នៃពេលវេលារបស់អ្នក ដើម្បីធ្វើការសាកល្បង   វានឹង
ជួយឱ្យអ្នក មានការច្នៃប្រឌិតជាងមុន និងមានឱកាសច្រើនជាងមុន។

៨/ ស្វែងរកគ្រូដែលមានប្រាជ្ញាខ្ពស់

ដើម្បីជោគជ័យ អ្នកនឹងតែងតែត្រូវការគ្រូ ឬអ្នកប្រឹក្សាយោបល់។   ១ ម៉ឺនម៉ោង ដើម្បីរៀន អាច
ជួយ​អ្នកឱ្យក្លាយទៅជាអ្នកជំនាញការ ប៉ុន្ដែប្រការអ្វីដែលជួយឱ្យអ្នកមានគំនិតចំណាយពេល ១
ម៉ឺនម៉ោង ដើម្បីសិក្សា? សាស្ដ្រាចារ្យ Adam Grant មកពីសាលា   Wharton នៃសកលវិទ្យាល័យ
Pennsylvania ឱ្យដឹងថា ចម្លើយគឺ “អ្នកប្រឹក្សាយោបល់ដែលមានប្រាជ្ញា”៕

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

តំណាងរាស្ដ្រអាមេរិក ជាងពាក់កណ្ដាល គឺជាសេដ្ឋី

អំណោយសម្រាប់ថ្ងៃចូលឆ្នាំ ដែលបុគ្គលិក ចូលចិត្តបំផុត

សេដ្ឋីរបស់ Starbucks ៖ បង្កើតក្ដីស្រមៃ ពីតំបន់សំបុកកណ្ដុរ

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Business Insider