ម៊ែលប៊នៈ ការប្រើប្រាស់កុំព្យូទ័រ ច្រើនហួសហេតុពេក អាចមានផលប៉ះពាល់ ដល់សុខភាព របស់មនុស្សក្នុង កំរិតមួយគួរឲ្យ កត់សំគាល់ ដែលបានធ្វើឲ្យជនជាតិអូស្រ្តាលី មួយចំនួន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកូនៗរបស់គាត់ដែល កំពុងតែ ចូលចិត្តប្រើប្រព័ន្ធ បច្ចេកវិទ្យាទំនើបៗ នាសម័យបច្ចុប្បន្ននេះ។

មជ្ឈមណ្ឌលគំាពារសុខភាព កុមារអូស្រ្តាលី បានបង្ហាញឲ្យឃើញថា ក្មេងៗនាសម័យនេះ ចូលចិត្តចំនាយពេលនៅមុនកញ្ចក់ កុំព្យូទ័រច្រើនជាងការធ្វើលំហាត់ប្រាណ ឬ ការអាន សៀវភៅ ផ្សេងៗ ដែលនេះគឺបញ្ហាមួយ ដ៏គួរឲ្យមានការព្រួយបារម្ភ ជាខ្លាំង។ នេះបើយោង តាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី០៣ ខែធ្នូ ឆ្នាំ ២០១៥។

ក្រុមអ្នកស្រាវជ្រាវ ជនជាតិអូស្រ្តាលី នៃមជ្ឈមណ្ឌលគំាពារសុខភាព កុមារអូស្រ្តាលី បានរកឃើញថា ការចំនាយពេលនៅមុខ កញ្ចក់កុំព្យូទ័រ ឬគ្រឿងអេឡិចត្រូនិចផ្សេងៗច្រើនពេល បណ្តាលឲ្យភាពសុំា នៅក្នុងខ្លួនចុះខ្សោយ ដែលអាចធ្វើឲ្យពួកគេ ងាយនឹង កើតជំងឺរុំារ៉ៃ មួយចំនួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និង ជំងឺធាត់ជាដើម។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ បានធ្វើការណែនាំថា ឪពុកម្តាយទាំងអស់ គួរតែហាម ឃាត់កូនៗកុំឲ្យប្រើប្រាស់នូវ គ្រឿងអេឡិចត្រូនិច មិនឲ្យលើសពី១ម៉ោង ទើបជាការប្រសើរ ដើម្បីកាត់បន្ថយអត្រា គ្រោះថ្នាក់នៃការជំងឺរុំារ៉ៃ ផ្សេងៗនាថ្ងៃអនាគត៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល